Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ពិន័យក្រុមហ៊ុនចំណីអាហារថៃ CP រាប់​ម៉ឺនដុល្លារ ជុំ​វិញ​ការ​រំលោភបរិស្ថាន

បានផុស

នៅ

អាជ្ញាធរ​ខេត្ត Dong Nai ភាគខាងត្បូងនៃ​​ប្រទេសវៀតណាម បានចេញការផាកពិន័យចំនួន ៩៧០ លាន​ដុង​ (៣១ ០៨០ ដុល្លារ)​ លើក្រុមហ៊ុនចំណីអាហារថៃ​ ​C.P ប្រចាំ​ប្រទេស​វៀតណាម​ (C.P. Vietnam Corporation) ចំពោះ​ការ​រំលោភ​បំពាន​​បទប្បញ្ញត្តិបរិស្ថាន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Investor នៅថ្ងៃ​សុក្រ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខេត្ត​បាន​អះអាង​ថា​ ក្រុមហ៊ុន ​C.P បាន​រំលោភ​លើ​បទប្បញ្ញត្តិចំនួន​៣​ ​ដែល​រួម​មាន​ គ្មាន​ការ​អនុញ្ញាត​​​​លើរបាយការណ៍ផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងចំណីសត្វបក្សី​ ​គ្មាន​អាជ្ញាប័ណ្ណបរិស្ថានសម្រាប់គម្រោងចំណីសត្វ​ និងការមិន​ប្រើ​កន្លែងកែច្នៃកាកសំណល់ឱ្យបានត្រឹមត្រូវជាដើម​។

អាជ្ញាធរដដែល ​មិន​បាន​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​ ​ដូច​ជា​ការ​ផ្អាកផលិតកម្ម​ ឬ​ផ្លាស់​ប្តូរ​ទីតាំងផលិតកម្ម​​នោះ​ទេ។

ក្រុម​ហ៊ុន C.P. Vietnam ដែល​បច្ចុប្បន្ន​មាន​រោង​ចក្រ​ចំនួន​ ២១ កន្លែង​ទូទាំង​ប្រទេសវៀតណាម​ កាល​ពី​ដើម​ខែ​នេះ​ បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយភាពជាដៃគូសម្រាប់កសិកម្មនិរន្តរភាពវៀតណាម (PSAV) ដើម្បីជំរុញវិស័យកសិកម្មប្រកបដោយនិរន្តរភាពក្នុងប្រទេស។ PSAV គឺជាភ្នាក់ងារមួយ ក្រោមចំណុះ​របស់​ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​។

ភាគីទាំង២​ នឹងជំរុញការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហាររបស់វៀតណាមឆ្ពោះទៅរកតម្លាភាព គណនេយ្យភាព និងនិរន្តរភាព។

គេ​មើល​ឃើញ​ថា​ វៀតណាម​គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន។ គិត​ត្រឹម​តែ​ពាក់​កណ្ដាល​ដើម​ឆ្នាំ​នេះ​ ក្រុមហ៊ុន C.P បាន​កត់​ត្រា​ពីកំណើន​ប្រាក់​ចំណូល ១,៨៥ ប៊ីលាន​ដុល្លារ​ ពី​ប្រតិបត្តិ​ការ​ទាំង​អស់​ក្នុង​ប្រទេសវៀតណាម​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ១០ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម