ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីបង្កកគណនីធនាគារជាង ៧ ០០០ ពាក់ព័ន្ធនឹងល្បែងអនឡាញ
អាជ្ញាធរឥណ្ឌូណេស៊ី បានបង្កកគណនីធនាគារប្រហែល ៧ ៥០០ គណនី ដែលប្រើប្រាស់ដោយក្រុមឧក្រិដ្ឋជនរៀបចំប្រតិបត្តិការល្បែងស៊ីសងតាមអនឡាញ និងអ្នកពាក់ព័ន្ធ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលឥណ្ឌូណេស៊ី។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ទេសាភិបាលរងនៃធនាគារឥណ្ឌូនេស៊ី (BI) លោក Juda Agung បានប្រាប់អ្នកយកព័ត៌មានថា ធនាគារកណ្តាលកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីធានាថា ប្រព័ន្ធទូទាត់ប្រាក់ មិនត្រូវបានប្រើប្រាស់ដោយខុសច្បាប់ ឬប្រើប្រាស់ដើម្បីជួយសម្រួលដល់សកម្មភាពខុសច្បាប់ រួមទាំងល្បែងស៊ីសងតាមអ៊ិនធឺណិត។
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ កំពុងបង្កើនវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត ខណៈចំនួនប្រតិបត្តិការដែលគេសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពល្បែងនេះ កំពុងកើនឡើងនៅទូទាំងប្រទេស។

ការលេងល្បែងស៊ីសងទាំងក្នុងអនឡាញ និងក្រៅអនឡាញ គឺជាអំពើខុសច្បាប់នៅឥណ្ឌូណេស៊ី។ អ្នកលេង ឬអ្នកពាក់ព័ន្ធរៀបចំការលេង អាចរងការកាត់ទោសឱ្យជាប់ពន្ធនាគារអតិបរមា ១០ ឆ្នាំ និងពិន័យជាប្រាក់ ២៥ លានរូពី ឥណ្ឌូណេស៊ី (ប្រហែល ១ ៥៧៥ ដុល្លារអាមេរិក)។
ក្នុងប្រតិបត្តិការបង្រ្កាបចុងក្រោយនេះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ូលិសក្រុងហ្សាការតា បានឃុំខ្លួនជនសង្ស័យជាង ២០ នាក់ពីបទជាប់ពាក់ព័ន្ធនឹងការលេងល្បែងអនឡាញ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ