Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ សាងសង់​សម្រេច​បានប្រមាណជាង ៧៦%

បានផុស

នៅ

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ សម្រេចបាន ៥៣,៤៥% នៃវឌ្ឍនភាពទាំងមូល។ នេះបើ​តាមការឲ្យដឹងពីមន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។

គម្រោងរួមមាន ហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមានប្រវែង ១,៧៦១ម៉ែត្រ ស្ថិតនៅស្រុក​ចិត្របុរី និងស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ មានប្រវែងសរុប ៣៣,៤៥៩ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ ប្រវែង ១,៧៦១ម៉ែត្រ សម្រេចបានប្រមាណជាង ៧៦.៣៩% គ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ បាន​បើក​ការដ្ឋានសាងសង់​កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ដោយប្រើ​ប្រាស់​រយៈពេលសាងសង់ចំនួន ៤២ ខែ គ្រោង​បញ្ចប់ឱ្យបានមុនខែកញ្ញា ឆ្នាំ ២០២៦ ដោយ​ចំណាយថវិកាសរុបប្រមាណជាង ១១៤ លានដុល្លារអាមេរិក៕


អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៧ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម