សេដ្ឋកិច្ច
ការប្រមូលទិន្នផលពោត និងដំឡូងមី សម្រេចបានជាង ៥០% ក្នុងខេត្តបាត់ដំបង
កសិផលពោត និងដំឡូងមី ដែលប្រជាកសិករនៅក្នុងខេត្តបាត់ដំបងបានដាំដុះលើផ្ទៃដីសរុបប្រមាណ ២០ ម៉ឺនហិកតា បច្ចុប្បន្នត្រូវបានប្រជាកសិករសម្រុកប្រមូលផលបានប្រមាណជាង ៥០% ហើយ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា កសិផលពោតក្រហម និងដំឡូងមី ដែលសរុបផ្ទៃដីមានប៉ុន្មានជាង ២០ ម៉ឺនហិកតា បច្ចុប្បន្នប្រជាកសិករកំពុងសម្រុកប្រមូលផលដំណាលៗគ្នា ដែលរហូតមកទល់ពេលនេះបានប៉ុន្មានជាង ៥០% ហើយ ពិសេសគឺនៅតាមបណ្ដាស្រុកមួយចំនួនដែលជាប់នឹងខ្សែបន្ទាត់ព្រំដែនថៃ។
របាយការណ៍របស់មន្ទីរបានបន្ថែមថា បើតាមតម្លៃនៅតាមសាយឡូនីមួយៗបានកំណត់គឺ តម្លៃពោតក្រហមទាំងស្នូល ៥,៧៥បាត តម្លៃគ្រាប់ពោតក្រហមនៅសើម ៧,៣០បាត ចំណែកតម្លៃដំឡូងមីស្រស់ ២,៣០បាត និងតម្លៃដំឡូងមីស្ងួត ៦,៥០បាត។

បញ្ហាតម្លៃនេះដែរបើតាមឈ្មួញ និងទីតាំងសាយឡូមួយចំនួនក្បែរខ្សែបន្ទាត់ព្រំដែនថៃ ក៏បានអះអាងដែរថា ឆ្នាំនេះតម្លៃពោតក្រហម និងដំឡូងមីមានការធ្លាក់ចុះបន្តិចបន្តួច ខុសពីឆ្នាំមុន។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា មកទល់ពេលនេះ ការប្រមូលផលពោតក្រហមរបស់ប្រជាកសិករបានជំនួន ៦០% ហើយ នៅលើផ្ទៃដីដាំដុះជាង ១១៧.០០០ ហិកតា ដោយឡែកដំឡូងមីក៏ប្រជាកសិករប្រមូលបានប្រមាណ ៤០% ហើយ នៅលើផ្ទៃដីដាំដុះសរុប ជាង ១០៨.០០០ ហិកតា។
នៅក្នុងដំណាក់កាលដែលប្រជាកសិករកំពុងប្រមូលផលនេះលោកប្រធានមន្ទីរបានបន្ថែមថា បើសង្កេតមើលទៅលើតម្លៃពោតក្រហម និងដំឡូងមីនាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមកគឺមិនខុសគ្នាប៉ុន្មាននោះទេ ដោយខុសតែបន្តិចបន្តួចប៉ុណ្ណោះវាអាស្រ័យទៅលើគុណភាពគ្រាប់ពោត និងកម្រិតធាតុម្សៅនៅក្នុងដំឡូងមីតែប៉ុណ្ណោះ ដែលតម្លៃនេះក៏អាចធ្វើឲ្យប្រជាកសិករទទួលយកបានដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ