សេដ្ឋកិច្ច
គ្រាន់តែសៀវភៅអ្នកជំនួញល្បីឈ្មោះ សំ សុខនឿន ចេញភ្លាម ទទួលបានការគាំទ្រខ្លាំងទាំងអ្នករកស៊ី បុគ្គលល្បីឈ្មោះ និងឧកញ៉ារកស៊ីជំនួញធំៗ
ក្រោយបញ្ចេញសៀវភៅ ១ម៉ឺនច្បាប់ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ជាផ្លូវការរួចមក ឃើញថាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកជំនួញ បុគ្គលល្បីៗ និងឧកញ៉ាលំដាប់កំពូលៗក្នុងស្រុក។

សៀវភៅរបស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបោះពុម្ពសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» កាលពីអំឡុងដើមខែវិច្ឆិកា កន្លងទៅ។
គ្រាន់តែសៀវភៅអ្នកជំនួញល្បីឈ្មោះរូបនេះចេញភ្លាម ទទួលបានការគាំទ្រយ៉ាងខ្លាំងមិនថា អ្នកធ្វើការធម្មតាៗក្នុងក្រុមហ៊ុន អ្នករកស៊ី បុគ្គលល្បីឈ្មោះ ព្រមជាមួយឧកញ៉ាដែលរកស៊ីជំនួញធំៗដូចគ្នា ក៏ចាប់អារម្មណ៍ជាវសៀវភៅនោះដែរ។ ក្នុងនោះរួមមានលោក នៅ ស៊ីនិត ដែលមហាជនបានស្គាល់ហើយថា ជាវិស្វករ និងជាអ្នកម៉ៅការសំណង់ដ៏ល្បីល្បាញ និងជោគជ័យលើវិថីស្ថាបត្យកម្មនៅកម្ពុជាក៏បានជាវសៀវភៅដល់ទៅ ៥ក្បាលឯណោះ។

លោក នៅ ស៊ីនិត មានប្រសាសន៍ថា៖ «ខ្ញុំជាអ្នកគ្រាំទ្រម្នាក់របស់អ្នកឧកញ៉ាជាយូរមកហើយ នៅពេលដែលខ្ញុំដឹងថាអ្នកឧកញ៉ានិពន្ធសៀវភៅនេះ ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងមែនទែន ដោយសារតែខ្ញុំចង់ដឹងនិងស្វែងយល់បន្ថែមអំពីគ្រឹះនៃជីវិតរបស់អ្នកឧកញ៉ា និងចង់រៀនសូត្រពីការវិនិយោគអចលនទ្រព្យ»។
មិនទាន់អស់ឡើយ នៅមានលោក ហួន លីហួរ ដែលជាបុគ្គលជោគជ័យប្រឡូកក្នុងវិស័យសំណង់ និងអចលនទ្រព្យដែរនោះ បានចាប់អារម្មណ៍ ហើយបានបញ្ជាក់ពីការគោរព កោតសរសើរការខិតខំតស៊ូរបស់អ្នកឧកញ៉ា ទាល់តែទទួលបានជោគជ័យក្លាយជាអ្នកជំនាញល្បីល្បាញម្នាក់ក្នុងវិស័យអចលនទ្រព្យ។

លោក ហួន លីហួរ បានជាវសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» មកសិក្សាស្វែងយល់បន្ថែម និងរៀនអំពីគន្លឹះជោគជ័យពីអ្នកឧកញ៉ា បន្ថែមទៀត ហើយក៏ជាការចូលរួមចំណែកសើកស្ទួយស្នាដៃតាក់តែងដោយកូនខ្មែរ ក៏ដូចលើកកម្ពស់ការអាននៅកម្ពុជា។
រីឯអ្នកឧកញ៉ា គឹម សុខអេង ម្ចាស់បុរី KK The Residence 598 និងបុរី KC ព្រែកព្នៅ ក៏បានជាវសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដោយថ្លែងបញ្ជាក់ថា អ្នកឧកញ៉ាចូលចិត្តអាននៅពេលទំនេរ ហើយជាពិសេសចូលចិត្តសិក្សាស្វែងយល់អំពីអចលនទ្រព្យ ដូចដែលមានក្នុងសៀវភៅនេះ ដូច្នេះហើយទើបអ្នកឧកញ៉ាសម្រេចជាវសៀវភៅដ៏ពិសិដ្ឋនេះ។
ចំណែកឧកញ៉ា អ៉ឹង លីហួត ដែលជាអ្នកជំនួញជោគជ័យ និងចាស់វស្សាម្នាក់នៅកម្ពុជា បានចូលរួមអំពាវនាវឲ្យមហាជនចូលរួមគាំទ្រស្នាដៃនិពន្ធរបស់កូនខ្មែរ ដ៏ឆ្នើមរូបនេះមកអាន ដើម្បីស្វែងយល់ពីបន្ថែម ជួយឲ្យមានគំនិតថ្មីៗក្នុងកិច្ចការងារប្រចាំថ្ងៃ។

សេដ្ឋីនីវ័យក្មេង ឡេង ដាវី ប្រធានក្រុមហ៊ុន Rithy Granite Cambodia ដែលជាកូនស្រីឧកញ៉ា ឡេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ឡេង ឬទ្ធី គ្រុប ក៏បានជាវសៀវភៅរបស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ផងដែរ។ CEO ស្រីរូបនេះបញ្ជាទិញរហូតទៅដល់៥ ក្បាល ដាក់តាមសាខា និងក្រុមហ៊ុនរបស់លោកស្រី មិត្តភ័ក្តិ និងបុគ្គលិកបានអាន ដើម្បីកាន់តែច្បាស់ពីវិស័យជំនួញ។ បើទោះជាប្រឡូកក្នុងវិស័យជំនួញច្រើនឆ្នាំ តែសេដ្ឋីនី ឡេង ដាវី នៅតែត្រូវការអានសៀវភៅ ដើម្បីច្បិចយកចំណុចល្អមានក្នុងនោះ មកបង្គ្រប់បន្ថែមការអាជីពឲ្យកាន់តែប្រសើរ។
អ្នកជំនាញ និងអ្នកវិនិយោគក្នុងវិស័យអប់រំ ឧកញ៉ា ជា ដាណា អគ្គនាយកសាលាអន្តរជាតិ Westland International School និងអគ្គនាយកនៃក្រុមហ៊ុន Ritaro D&P Capital ក៏បានជាវសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»។ លោកឧកញ៉ាចាប់អារម្មណ៍លេីវិស័យអចលនទ្រព្យ ក៏ព្រោះថា បើទោះបីលោកបើកសាលាជាច្រើនសាខាក៏ពិតមែន ប៉ុន្តែភាពមានបានពិតប្រាកដកើតចេញពីអចលនទ្រព្យ។
សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ជាសៀវភៅដែលយើងគួរតែអាន ដើម្បីបង្កើនចំណេះដឹងផ្នែកអចលនទ្រព្យ ហើយសៀវភៅនោះប្រៀបដូចជាទុនសំខាន់ ដែលអាចឲ្យមនុស្សម្នាក់ៗស្វែងយល់យ៉ាងត្រឹមត្រូវលើការវិនិយោគផ្សេងៗ៕



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក