ព័ត៌មានជាតិ
ធនាគារពិភពលោកនឹងបន្តផ្តល់ហិរញ្ញប្បទានបៃតងដើម្បីឆ្ពោះទៅបរិវត្តកម្មឧស្សាហកម្មបៃតងនៅកម្ពុជា
ធនាគារពិភពលោកបានប្តេជ្ញាគាំទ្រដំណើររបស់កម្ពុជាឆ្ពោះទៅបរិវត្តកម្មឧស្សាហកម្មបៃតង និងបានលើកឡើងថា ការបំពេញតាមលក្ខខណ្ឌតម្រូវទីផ្សារអន្តរជាតិកាន់តែមានសារៈសំខាន់ក្នុងការរក្សា និងការទាក់ទាញការវិនិយោគ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក ដើម្បីពិភាក្សាអំពីការជំរុញបរិវត្តកម្ម ឧស្សាហកម្មបៃតងនៅកម្ពុជា តាមរយៈកម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម (IEEFP) ដែលមានគោលដៅគាំទ្រសហគ្រាសឧស្សាហកម្ម ឱ្យទទួលយកការអនុវត្តប្រកបដោយប្រសិទ្ធភាពថាមពល។
កម្មវិធីហិរញ្ញប្បទានប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្មនឹងផ្តល់ឥណទានចំនួន ៣០ លានដុល្លារអាមេរិក ដើម្បីជំរុញប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម។
កម្មវិធីហិរញ្ញប្បទាននេះក៏នឹងផ្តល់ការកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធ រួមទាំងមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងរ៉ែ និងថាមពល ព្រមទាំងលើកកម្ពស់ការធ្វើអធិការកិច្ចថាមពល និងការអភិវឌ្ឍក្របខណ្ឌច្បាប់សម្រាប់ឧស្សាហកម្មបៃតងផងដែរ។

លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃតុល្យភាពរវាងគោលដៅបរិស្ថាន និងតថភាពសេដ្ឋកិច្ច។ លោកថា ឧស្សាហកម្មរបស់កម្ពុជាកំពុងខិតខំអនុលោមតាមលក្ខខណ្ឌតម្រូវកាន់តែខ្ពស់នៃអព្យាក្រឹតភាពកាបូន។
លោកបានគូសបញ្ជាក់ថា៖«បរិវត្តកម្មឧស្សាហកម្មឆ្ពោះទៅរបៀបវារៈបៃតង ក៏ត្រូវតែគិតគូរពីប្រសិទ្ធភាពចំណាយ ដើម្បីធានាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។”
លោករដ្ឋមន្រ្តី ក៏បានស្នើដល់ធនាគារពិភពលោកឱ្យផ្តោតលើការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈកម្មវិធីហិរញ្ញប្បទានបៃតងនេះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាពនៃវិស័យឧស្សាហកម្មកម្ពុជា៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ