Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមកត់ត្រាពីកំណើនក្នុងវិស័យម្ហូបអាហារកែច្នៃ ប៉ុន្តែ​គុណភាពមិន​ល្អ

បានផុស

នៅ

អ្នក​ក្នុងឧស្សាហកម្ម និងសេដ្ឋវិទូវៀតណាម​ បាន​អះអាង​ថា ​វិស័យកែច្នៃម្ហូបអាហារ​របស់វៀតណាម ដែល​រួមចំណែក​ជិត ២០ ភាគរយ នៃ​ឧស្សាហកម្មកែច្នៃ​​ទាំង​មូលរបស់ប្រទេស​ បាន​កើន​ឡើង​ ​ ប៉ុន្តែ​កំពុងជួបបញ្ហាធំៗដូចជា ​គុណភាពអន់ដោយសារ​តែ​វត្ថុធាតុដើម​ និងកម្សោយ​នៃ​ការ​ច្របាច់​ចូល​ខ្សែ​ចង្វាក់​តម្លៃ​។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យចុងក្រោយបំផុតពីអគ្គនាយកដ្ឋានគយវៀតណាម បាន​បង្ហាញ​ថា ក្នុងរយៈពេល៨ខែ​ដើម​ឆ្នាំនេះ ការផលិត និងកែច្នៃម្ហូបអាហាររបស់វៀតណាម បាន​កើនឡើង ៧,៣ ភាគរយ​ លើ​សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម ជាមួយនឹងកំណើន​នៃ​ប្រាក់​ចំណូល​ ៧,៣ ភាគរយ​ ធៀប​នឹង​រយៈពេល​នៅ​ឆ្នាំ​មុន​ ដល់ ១២៦ ប៊ីលាន​ដុល្លារ​។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវៀតណាម​ ​ដែល​រួមចំណែក​ដ៏ធំ​​​សម្រាប់​វិស័យកែច្នៃ​ បាន​កត់ត្រា​ពី​កំណើន​នាំចេញ​ដល់​ប្រមាណ​ ៥៣ ប៊ីលាន​ដុល្លារ​ កាល​ពី​ឆ្នាំ​មុន​។

ទោះ​បីជា​​បែប​នេះ​ក៏ដោយ​ អ្នក​ជំនាញ​លើក​ឡើង​ថា​ ​វិស័យ​កែច្នៃម្ហូបអាហាររបស់វៀតណាមបាន​ជួប​នូវ​ការ​បរាជ័យ​ក្នុង​ការ​ប្រកួត​ប្រជែងលើ​ទីផ្សារ​ ដោយ​កត់ត្រា​ថា​ ​​៨៥ ភាគរយនៃការនាំចេញកសិផលរបស់វៀតណាម នៅតែស្ថិតក្នុងទម្រង់ឆៅ(មិនទាន់​កែច្នៃ) ឬកែច្នៃតិចតួច។ ​បញ្ហា​មួយ​ចំនួន​ រួមទាំងភាព​រប៉ាត់រប៉ាយនៃ​ផលិតកម្ម​ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាសម្រាប់​កែច្នៃចាស់ៗ​ ការចំណាយខ្ពស់ និងការរចនាវេចខ្ចប់មិនល្អ ​បាន​រារាំង​អាជីវកម្មវៀតណាមពី​ការ​ប្រកួត​ប្រជែង​សកម្ម​លើ​ទីផ្សារ​ពិភព​លោក​។ ​

បញ្ហាប្រឈមសំខាន់ៗសម្រាប់វិស័យនេះរួមមាន ការពឹងផ្អែកលើប្រភពវត្ថុធាតុដើមខាងក្រៅ គុណភាព និងបរិមាណកម្លាំងពលកម្មមិនគ្រប់គ្រាន់ និងការដឹកជញ្ជូនមិនល្អ​ជាដើម​។ ជាមួយ​គ្នា​នោះ​ ការព្រួយបារម្ភអំពីបរិស្ថាន ឧបសគ្គហិរញ្ញវត្ថុ និងការកើនឡើងតម្លៃជួលដី ក៏ជា​ផ្នែក​មួយ​នៃ​បញ្ហា​ផង​ដែរ​។

ក្រុម​អ្នកជំនាញ​វៀតណាម​បាន​អំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើន​ក្នុងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងគុណភាព និងធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ​វៀតណាម​។

លើស​ពី​នេះ​ ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអាជីវកម្មខ្នាតតូច និងមធ្យម​ក្នុងឧស្សាហកម្មដដែល​ ដោយនិយាយ​ថា​ ​សមត្ថភាពរបស់​ក្រុមនេះ​នៅ​មានកម្រិតសម្រាប់ការអនុវត្តបច្ចេកវិទ្យាចុងក្រោយបំផុត និង​ការ​ច្របាច់​បញ្ចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលនាំឱ្យ​​មាន​ឧបសគ្គ​ក្នុង​ការ​យក​ឈ្នះ​គូប្រជែង​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម