សេដ្ឋកិច្ច
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល
ប្រជាកសិករនៅតាមបណ្ដាស្រុកនានានៅក្នុងខេត្តបាត់ដំបង កំពុងមមាញឹកប្រមូលផលដំណាំពោតក្រហម និងដំឡូងមី ដើម្បីលក់លើទីផ្សារ ខណៈនៅក្នុងឆ្នាំនេះ កសិករនាំគ្នាត្អូញត្អែរថា តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះជាងឆ្នាំមុន។

កសិករក្នុងស្រុកភ្នំព្រឹក និងស្រុកបាណន់ បានឲ្យដឹងថា ពេលដល់រដូវប្រមូលផលម្តងៗ ពួកគេតែងសប្បាយចិត្ត ដោយសារតែដល់ពេលបានថវិកាទ្រទ្រង់សេដ្ឋកិច្ចគ្រួសារដែលកំពុងខ្វះខាត ហើយមួយផ្នែកទៀត ក៏បានសងដល់ធនាគារ ហើយប្រសិនបើដល់រដូវកាលដាំដុះជាថ្មី យើងងាយស្រួលខ្ចីបន្តទៀត បើសិនជាយើងមានការខ្វះខាតទុន។
ប៉ុន្តែ សម្រាប់ដំឡូងមី និងពោតក្រហម ឆ្នាំនេះ នៅតាមសាយឡូ បានធ្លាក់តម្លៃជាងឆ្នាំកន្លងទៅ ធ្វើឲ្យកសិករដែលបានដាំលើផ្ទៃដីទំហំធំ មិនសូវបានសល់ថវិកា ព្រោះចំណាយទៅលើកម្លាំងពលករ ហើយអ្នកដែលបានធ្វើលើទំហំដីតិចតួច ក៏មិនសូវបានចំណូលប៉ុន្មានដែរ។
អ្នកស្រី សុខ ឃឿន ជាកសិករនៅក្នុងស្រុកបាណន់ បានឲ្យដឹងថា ឆ្នាំនេះអ្នកស្រីបានដាំដំឡូងមី មិនបានច្រើនដូចឆ្នាំកន្លងទៅនោះទេ ដោយសារតែខ្វះខាតទុន គឺធ្វើតាមលទ្ធភាពខ្លួនឯងមិនបានខ្ចីបុលពីធនាគារដូចឆ្នាំមុននោះទេ។

អ្នកស្រីថា៖ «ឆ្នាំនេះបើទោះបីជាបានទិន្នផលតិចតួចមែន តែបានចំណូលមកវិញគឺ មិនបាច់សងបំណុលទៅណាទេ បើសល់ខ្ញុំអាចបង្កើនផ្ទៃដីដាំបន្ត តែឆ្នាំនេះធ្វើបានតិចហើយ ត្រូវធ្លាក់តម្លៃជាងឆ្នាំមុនទៅវិញ»។
ដោយឡែកកសិករម្នាក់ទៀត នៅស្រុកភ្នំព្រឹក លោក រិនដា បានត្អូញត្អែរថា៖ «ឆ្នាំនេះខាងសាយឡូ ទម្លាក់តម្លៃដំណាំដំឡូងមី និងពោតក្រហមជាង ២០០រៀល ក្នុង ១ គីឡូក្រាម តែលោកថា ប្រហែលជា ៥ ថ្ងៃមុន លោកក៏បានលក់ពោតក្រហមខាតជាងនេះទៅទៀត តែពេលនេះបានឡើងបន្តិចវិញខ្លះហើយ»។

ស្របពេលជាមួយគ្នានេះដែរ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា បើគិតត្រឹមខែតុលា នេះ កសិករនៅតាមបណ្តាស្រុកទូទាំងខេត្តបានប្រមូលផលដំណាំសាកវប្បកម្ម និងឧស្សាហកម្ម បានប្រហែលពាក់កណ្តាលនៃផ្ទៃដីដាំដុះឆ្នាំនេះសរុប ជាង ២០ម៉ឺនហិកតា ខណៈឆ្នាំកន្លងទៅផ្ទៃដីដាំដុះសរុបចំនួនជាង ២៣ម៉ឺន ៦ពាន់ហិកតា បើធៀបឆ្នាំមុនចំនួនថយចុះជាង ៣ ពាន់ហិកតា។
លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងដែរថា បើគិតមកទល់ពេលនេះ ការងារប្រមូលផល ពោតក្រហម បានចំនួន ៦០% នៃផ្ទៃដីដាំដុះសរុបជាង ១១ម៉ឺន ៧ពាន់ហិកតា និងការងារប្រមូលផល ដំឡូងមី បានចំនួន ៤០% នៃផ្ទៃដីដាំដុះសរុបជាង ១០ម៉ឺន ៨ពាន់ហិកតា។

លោកបន្តថា តម្លៃពោត និង ដំឡូងមី ឆ្នាំនេះ បើប្រៀបធៀបនិងឆ្នាំមុន មិនខុសគ្នាប៉ុន្មានទេ ឆ្នាំនេះអាចខុសគ្នាតិចតួច ឬប្រហាក់ប្រហែលឆ្នាំមុន អាស្រ័យលើគុណភាពគ្រាប់ពោត និងកម្រិតធាតុម្សៅក្នុងដំឡូងមី ខណៈរបាយការណ៍ពីខាងមន្ទីរកសិកម្មបានបង្ហាញថា តម្លៃពោតក្រហមទាំងស្នូល តម្លៃ ៥,៧៥បាត ពោតគ្រាប់សំណើម តម្លៃ ៧,៣បាត ចំណែកដំឡូងមីស្រស់ តម្លៃ ២,៣បាត និង ដំឡូងស្ងួតតម្លៃ ៦,៥បាត ខណៈតម្លៃខាងលើនេះ មិនខុសគ្នានិងតម្លៃនៅតាម សាយឡូ បានកំណត់នោះទេ តែគេសង្កេតឃើញខុសត្រូវគ្នាតែប៉ុន្មានកាក់តែប៉ុណ្ណោះនៅតាមសាយឡូ នីមួយៗ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង