Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​ច្រានចោលសំណើវិនិយោគ ១០០ លាន​ដុល្លារ របស់​ Apple ដើម្បីលុបបំរាមលក់ iPhone 16 ដោយ​ទាម​ទារ​បន្ថែម​

បានផុស

នៅ

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានច្រានចោល​សំណើ​វិនិយោគចំនួន ១០០ លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យា​ Apple ដើម្បីលុបចោល​បំរាម​លក់ iPhone 16 នៅក្នុងប្រទេស ដោយ​ទាម​ទារ​ឱ្យ​ក្រុមហ៊ុនដដែល​បន្ថែម​ការវិនិយោគឱ្យ​កាន់តែធំជាង​នេះ​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ No Musica កាល​ពី​ថ្ងៃ​អាទិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី​ លោក​ Agus Gumiwang Kartasasmita បានជួបជាមួយអ្នកតំណាងរបស់​ក្រុមហ៊ុន​ Apple ហើយបានបដិសេធ​សំណើចុងក្រោយរបស់ពួកគេ។ អ្នកនាំពាក្យក្រសួង Febri Hendri Antoni Arif បានពន្យល់ថា ការវិនិយោគធំជាងនេះ នឹងជួយអភិវឌ្ឍវិស័យផលិតកម្មរបស់​ឥណ្ឌូណេស៊ី ​ហើយ​អាច​បញ្ចូលប្រទេសខ្លួន​ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ក្រុមហ៊ុន​ Apple ។

គួរ​គូស​បញ្ជាក់​ថា​ ភាព​ចម្រូងចម្រាស់រវាង​ក្រុមហ៊ុនបច្ចេកវិទ្យា Apple និង​ឥណ្ឌូណេស៊ី​ កើតឡើង​ក្រោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ចេញ​បំរាម​លក់​ iPhone 16 ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​លើក​ឡើង​ថា​ ក្រុមហ៊ុន​មិន​បាន​វិនិយោគតាម​ការ​សន្យា​ និង​ថា​មិន​ប្រើ​ប្រាស់​គ្រឿងបន្លាស់ផលិតក្នុងស្រុក​ឥណ្ឌូណេស៊ី​តាមការ​កំណត់​។ ​

តាមការ​រាយការណ៍​ ដើម​ឡើយ​ Apple បាន​សន្យាវិនិយោគ​ចំនួន ១០៩ លាន​ដុល្លារ​ ​សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងស្រុក ប៉ុន្តែ​បាន​វិនិយោគត្រឹម​តែ​ ៩៥ លាន​ដុល្លារ​ប៉ុណ្ណោះ​។ ដើម្បី​ជួសជុលបញ្ហា​នេះ​ ក្រុមហ៊ុន​បានសន្យាវិនិយោគថ្មីបន្ថែម​ ១០ លាន​ដុល្លារ​ និង​ក្រោយ​មក​បាន​ដំឡើង​ដល់​ ១០០ លានដុល្លារ​។

យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នៅតែ​ទាមទារ​ថា​វា​មិន​គ្រប់​គ្រាន់។ ​ក្រៅ​ពី​ការ​ដាក់បញ្ជូល​ឥណ្ឌូណេស៊ី​ទៅក្នុង​ខ្សែចង្វាក់ផ្គត់ផ្គង់សកល​របស់​ Apple រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​អាច​ផ្គត់ផ្គង់ Apple នូវ​គ្រឿង​បន្ថែម និង​ឆ្នាំង​សាកផ្សេង​ៗ​។ មន្ត្រី​ឥណ្ឌូណេស៊ី​ក៏ចង់ឱ្យ Apple បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយ ដែលផ្តោតលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម