សេដ្ឋកិច្ច
តម្លៃជ័រកៅស៊ូកើនឡើងជាង ២៦០ ដុល្លារ ក្នុងមួយតោន ដោយសារមានតម្រូវការនាំចេញ
គិតត្រឹមខែតុលា ឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការនាំចេញជ័រកៅស៊ូចំនួនជិត ៣០ ម៉ឺនតោន (២៩១ ២៦៩) កើនឡើងជាង ១ ម៉ឺនតោន ស្មើនឹង ៣,៧៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា ការនាំចេញជ័រកៅស៊ូ និងតម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆ្នាំនេះ ខណៈតម្លៃបានកើនឡើងដោយសារតែស្ថានភាពអាកាសធាតុ។
លោក ម៉ែន សុភក្តិបញ្ជាក់ថា៖ «កាលពីខែវស្សា អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយមានការធ្លាក់ភ្លៀងរំខានទៅលើចម្ការ ទៅដល់ការចៀរជ័រ ដែលធ្វើឱ្យយកជ័រមិនបានពីចម្ការមក អញ្ចឹងហើយ ការផលិត និងការផ្គត់ផ្គង់ទៅលើទីផ្សារហាក់ដូចជាមានការថយចុះ ដែលជាកត្តាមួយជំរុញឱ្យតម្រូវការកើនឡើង ដែលធ្វើឱ្យតម្លៃកើនឡើងផងដែរ»។
លោក ម៉ែន សុភក្តិ បន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ក៏ជាចលករជំរុញតម្លៃកើនឡើងផងដែរ។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តម្លៃជ័រកៅស៊ូជាមធ្យម ១ ៦២១ ដុល្លារក្នុងមួយតោន កើនឡើង ២៦៤ ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
លោក ឃុន កក្កដា បានបញ្ជាក់ថា ការផ្លាស់ប្ដូរក្នុងសង្វាក់ផលិតកម្មកៅស៊ូ គឺប្ដូរពីការចៀរជ័រ ផលិតត្រឹមតែជ័រសន្លឹក ឬជ័រដុំលក់ចេញក្រៅ មកប្រើប្រាស់ក្នុងស្រុកបានស្របតាមគោលដៅរបស់រដ្ឋាភិបាល។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ (មករា-តុលា) កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួនជិត ៣០ ម៉ឺនតោន (២៩១ ២៦៩) កើនឡើងជាង ១ ម៉ឺនតោន ស្មើនឹង ៣,៧៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
ប្រាក់ចំណូលជាង ៤៧៦ លានដុល្លារ បានពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល ១០ ខែឆ្នាំ ២០២៤ កើនឡើង ២៥,៩៣ ភាគរយ។
តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤នេះ ថ្លៃ ១ ៦២១ ដុល្លារក្នុងមួយតោន កើនឡើង ២៦៤ ដុល្លារ ក្នុងមួយតោន ស្មើនឹង ១៩,៤៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជាង ៤០ ម៉ឺនហិកតា (៤០៧១៧២) ក្នុងនោះផ្ទៃដីចៀរជ័រប្រមាណ ៨០%៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា