Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ​ អាច​បង្កើន​កូតានាំចូលប្រេងឆៅ​ ​

បានផុស

នៅ

ប្រទេសចិនបានចេញកូតានាំចូលប្រេងឆៅបន្ថែម យ៉ាងហោចណាស់ ៥,៨៤ លាន​តោន​ (១១៦ ៨០០ បារ៉ែល/ថ្ងៃ​) ​ដល់ក្រុមហ៊ុនចម្រាញ់ប្រេង​ឯករាជ្យ សម្រាប់​ប្រេង​ដែល​ត្រូវ​ដឹក​ទៅ​ដល់ចិន​នៅចុង​ឆ្នាំ​ ២០២៤ និងដើមឆ្នាំ ២០២៥​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសាររ៉យទ័រ​ ដែល​ស្រង់សម្ដី​ប្រភព​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូតាថ្មី​ ​រំពឹងថានឹងបង្កើនការនាំចូលប្រេងឆៅរបស់ប្រទេសចិននៅឆ្នាំក្រោយ បន្ទាប់ពីវា​ស្ទុះងើបឡើងវិញក្នុងខែវិច្ឆិកា ដែលជំរុញដោយការធ្លាក់ចុះ​នៃ​តម្លៃ​ដឹក​ចេញ​ពី​អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត។ យុទ្ធសាស្រ្ត​​របស់ចិនក្នុងការគ្រប់គ្រង​ការនាំចូលប្រេងដដែល​ រំពឹង​ថា​នឹង​ចាប់​ដ្ដើមនៅចុង​ឆ្នាំ​នេះ។

ក្រសួងពាណិជ្ជកម្មចិន ដែលគ្រប់គ្រងកូតានាំចូលប្រេងឆៅ មិន​បាន​ប្រកាស​យ៉ាងណា​ទេ​ ជុំវិញ​បញ្ហា​នេះ​។

គួរគូស​បញ្ជាក់ថា​ ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យមួយចំនួន ដែលជួបបញ្ហាប្រាក់ចំណេញទាបដោយសារតម្រូវការធ្លាក់ចុះនៅឆ្នាំនេះ បានត្អូញត្អែរអំពី​កង្វះ​កូតានាំចូលគ្រប់គ្រាន់ ដើម្បីទទួលបានវត្ថុធាតុដើមដែល​ខ្លួន​ត្រូវការសម្រាប់ផលិតកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៣​ សប្តាហ៍ចុងក្រោយនេះ អត្រាប្រតិបត្តិការរបស់ពួកគេបានកើនឡើង ​ហើយប្រាក់ចំណេញ​ក៏​ប្រសើរឡើង ដោយសារតែកំណើន​នៃ​​ផលិត​កម្ម​ប្រេង​ ​និងប្រេងម៉ាស៊ូត​។ ​

​ចិនបានកំណត់កូតានាំចូលប្រេងឆៅចំនួន ២៤៣ ​លានតោនសម្រាប់ក្រុមហ៊ុន​ដែល​មិន​គ្រប់គ្រង​ដោយ​រដ្ឋ ក្នុងឆ្នាំ ២០២៤ និងបង្កើនវាដល់ ២៥៧ ​លានតោនសម្រាប់ឆ្នាំ ​២០២៥​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម