Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​អង្ករ​វៀតណាម នៅតែ​ខ្ពស់ជាង​គេ​បំផុត​លើទីផ្សារ​សកល​ ​

បានផុស

នៅ

តម្លៃ​អង្ករវៀតណាម​ នៅតែខ្ពស់​ជាង​គេ​បំផុត​នៅ​លើទីផ្សារ​សកល​ ទោះ​បីជា​ឥណ្ឌា​ទម្លាក់ចោល​បំរាម​នាំចេញ​អង្ករ​ ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​​ពី​ប្រទេស​គូ​​ប្រជែងកើន​ឡើង​​ក៏ដោយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សា​យរបស់កាសែត​ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​មើលឃើញ​ថា​ ក្រោយ​ឥណ្ឌា​ទម្លាក់ចោល​បំរាម​របស់​ខ្លួន​នៅ​ចុង​ខែ​តុលា តម្លៃ​អង្ករ​សកល​បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។ តម្លៃអង្ករបាក់ ៥ ភាគរយ​ របស់​ប៉ាគីស្ថាន និងថៃ បានធ្លាក់ចុះ ៥-១០ ភាគរយ​ ដោយ​លក់​នៅ​ត្រឹម ៤៥៧​-​៤៩០​ ដុល្លារ/​តោន។ នេះបើយោងតាមទិន្នន័យពីសមាគមស្បៀងអាហារវៀតណាម។

​តម្លៃ​អង្ករ​វៀតណាម​បាន​ធ្លាក់​ចុះក្នុងអត្រា​ដូច​គ្នា ​ជិតដល់​ ៥០០ ដុល្លារ/តោន​​ យ៉ាង​ណា​មិញ​ បានកើន​មក​វិញ​ ដោយ​ជួញ​ដូរ​នៅ​តម្លៃ​ ​៥២២ ដុល្លារ/តោន​ ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន​។

ការស្ទុះងើបឡើងវិញនៃតម្លៃ ត្រូវបានជំរុញដោយការរឹតបន្តឹងការផ្គត់ផ្គង់ នៅពេលដែលរដូវប្រមូលផលខិតជិតដល់ទីបញ្ចប់​។ ក្រៅពី​នេះ កសិករ​វៀតណាម​បាន​​ផ្លាស់​ប្តូរ​ទៅដាំដុះ​​ពូជ​ស្រូវ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់​ជាង​មុន និង​អាច​ប្រកួតប្រជែង​ជាមួយ​​អង្ករ​ពី​ប្រទេស​ផ្សេងៗ​​បាន​កាន់​តែ​ប្រសើរ។

គួរគូស​បញ្ជាក់ថា​ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចេញអង្ករជិត ៧,៨ លានតោនក្នុងតម្លៃ ៤,៩ ប៊ីលានដុល្លារ កើនឡើងជាង ២៣ ភាគរយ​ ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​។ ជាមធ្យម អង្ករវៀតណាម​លក់​នៅ​តម្លៃ​ ៦២៦,២ ដុល្លារ/តោន ដោយ​កើន​ឡើង​ ១២ ភាគរយ​ ក្នុងអត្រាប្រចាំឆ្នាំ។ ​

នាយកដ្ឋាន​ផលិតកម្ម​ដំណាំ ​បាន​ព្យាករ​ថា ​​វៀតណាម​នឹង​ផលិត​អង្ករ​បាន​ប្រមាណ ៤៣ លាន​តោន​នៅ​ឆ្នាំ​នេះ ដែល​គ្រប់គ្រាន់សម្រាប់​ការ​នាំ​ចេញ​ចំនួន ៨ លាន​តោន ខណៈ​នៅតែអាច​​បំពេញ​តម្រូវការ​ក្នុងស្រុក​។ លើស​ពី​នេះ​ តម្លៃ​នៃ​ការនាំចេញអង្ករ​របស់វៀតណាម​ រំពឹងថានឹងឈានដល់កម្រិតខ្ពស់បំផុតចំនួន ៥ ​ប៊ីលានដុល្លារនៅឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣៧ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៥២ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម