Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមជាប់ឈ្មោះ​ជា​ប្រទេស​នាំចេញ​ដ៏​កំពូលមួយ​​លើ​ពិភព​លោក​

បានផុស

នៅ

​អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាន​​ឱ្យ​ដឹង​​ថា​ វៀតណាម​ជាប់​ចំណាត់​ថ្នាក់​ទី​ ២៣ ក្នុង​ចំណោម​ប្រទេស​ កំពូល​ៗ​​ចំនួន​ ៣០ ដែល​នាំមុខ​គេ​លើ​ការ​នាំចេញ​ ក្នុង​ឆ្នាំ​ ២០២៣ ​ជា​ឆ្នាំ​ដែល​​ WTO បាន​កត់​ត្រា​ពី​ការ​ធ្លាក់ចុះ​ ៥ ភាគរយ​ នៃ​ការ​នាំចេញ​ជា​សកល មក​ត្រឹម​ ​​២៣,៨ ទ្រីលាន​ដុល្លារ​ ​ធៀបនឹងឆ្នាំ ២០២២។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាម​បាន​នាំចេញ​សរុប​ជា​ទឹក​ប្រាក់​​ ៣៥៤ ប៊ីលាន​ដុល្លារ​ ក្នុងឆ្នាំ​ ២០២៣​ ដោយ​រួម​ចំណែក​ប្រមាណ​ ១,៥ ​ភាគរយ​លើ​ការ​នាំចេញ​​សរុប​របស់​សកល។​ ទោះ​យ៉ាងណា​ក៏ដោយ​ តម្លៃ​​នេះ​​បាន​ធ្លាក់ចុះ​​​ ៤,៦ ភាគរយ​ (ប្រហែល​ ១៧,០៤ ប៊ីលាន​ដុល្លារ​) បើធៀប​នឹង​ឆ្នាំ​ ២០២២​។

​វិស័យ​​ដែល​វៀតណាម​បាន​កត់​ត្រា​ពី​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់​សម្គាល់​​រួម​មាន​ ទូរស័ព្ទ និង​គ្រឿង​បន្លាស់​ វាយនភណ្ឌ ​សម្លៀកបំពាក់ និងស្បែកជើង​​ ផលិតផលឈើ គ្រឿងម៉ាស៊ីន គ្រឿង​ឧបករណ៍ ​និងគ្រឿងបន្លាស់ផ្សេង​ៗ​ និង​សារធាតុគីមី និងផលិតផលគីមី ជាដើម​។

យ៉ាង​ណា​មិញ​ វៀតណាម​ក៏​បាន​មើល​ឃើញ​ផងដែរ​ ពី​កំណើននៃ​ការ​នាំចេញ​តាម​វិស័យ​​មួយ​ចំនួន​ ដូចជា​ ផ្លែឈើ និងបន្លែ យាន​យន្ត និងគ្រឿងបន្លាស់ អង្ករ និងគ្រាប់ស្វាយចន្ទី ជាដើម​។

ភាព​ខ្លាំង​នៃ​ការ​នាំចេញ​របស់​វៀតណាម​ ត្រូវ​បាន​អ្នកជំនាញ​គូស​ភ្ជាប់​ទៅ​នឹង​កត្តាជាច្រើន​ រួម​ទាំង​កំណើន​នៃផលិត​ផល​នាំចេញ​ គួបផ្សំ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគី និង​ទ្វេភាគីផ្សេងៗ​​ ដែល​វៀតណាម​មានជា​មួយ​ប្រទេសជា​ច្រើ​ន​លើ​ពិភព​លោក​។

​ប៉ុន្តែ​​ ការធ្លាក់ចុះ​នៃ​ការ​នាំចេញ​សរុប​របស់​វៀតណាម​​ក្នុងឆ្នាំ​ ២០២៣ គឺ​ជា​រូប​ភាព​ដូចគ្នា​ដែល​ប្រទេស​ចំនួន​ ២០ ក្នុង​ចំណោមប្រទេស​កំពូលៗ​​ ៣០ បាន​ជួប​ប្រទះ​ ដែល​វាជាលទ្ធផល​នៃ​​របាំង​ពាណិជ្ជកម្ម​សកល ដែលបណ្ដាល​មក​ពី​កំណើន​នៃ​វិធានការពាណិជ្ជកម្ម​បែប​ការពារ​និយម​។

ទោះ​បី​ជា​បែប​នេះ​ក៏ដោយ​ ចិននៅតែបន្ត​ជា​ប្រទេស​នាំចេញ​កំពូល​របស់​ពិភពលោក​ ដោយ​ក្នុង​ឆ្នាំ​ ២០២៣ ប្រទេស​នេះ​បាន​នាំចេញ​សរុប​ជា​ទឹក​ប្រាក់​ ៣,៤ ទ្រីលានដុល្លារ​​ ដោយ​លើស​ការនាំចេញ​របស់​អាមេរិក​ ប្រមាណ​ ១,៤ ទ្រីលាន ​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៥ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤៩ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម