Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋអាជ្ញា​កូរ៉េ​ខាង​ត្បូង​ ​ជំរុញឱ្យ​​​នាយកប្រតិបត្តិក្រុមហ៊ុន Samsung រងការកាត់ទោសជាប់គុក ៥ ឆ្នាំ​

បានផុស

នៅ

សារព័ត៌មាន Azernews បានរាយការណ៍ថា ​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​ ​បាន​ជំរុញ​ទាមទារ​ឱ្យ​មាន​ការផ្តន្ទាទោស​នាយកប្រតិបត្តិ​ក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong ជុំវិញ​ការចោទប្រកាន់ពីបទ​ក្រឡុក​ភាគហ៊ុន និងការ​ក្លែងបន្លំ​​ផ្សេង​ៗ​ពាក់ព័ន្ធនឹងការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនបុត្រសម្ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើសុំការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ ឆ្នាំ​ លើ​លោក Lee Jae-yong នៅ​ក្នុង​​បណ្តឹងឧទ្ធរណ៍របស់​ខ្លួន​ លើ​សំណុំរឿងដ៏ចម្រូងចម្រាសជុំវិញការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Samsung ។ យោងតាមអយ្យការ ករណី​ច្របាច់បញ្ចូលគ្នានេះ បានជួយពង្រឹងការគ្រប់គ្រងរបស់លោក​ Lee លើសាជីវកម្មរបស់​ក្រុមហ៊ុន​ ​ដោយ​ប្រើ​ប្រាស់​មធ្យោបាយខុសច្បាប់ផ្សេង​ៗ​ រួមទាំង​ការក្រឡុកតម្លៃ​ទីផ្សារ​ភាគហ៊ុន​។

កាលពីខែកុម្ភៈ តុលាការសង្កាត់​ក្រុងសេអ៊ូល​ បានសម្រេច​ថា​លោក Lee Jae-yong គ្មាន​ពិរុទ្ធ​ជុំវិញ​ការចោទប្រកាន់ពីបទក្លែងបន្លំគណនេយ្យ និង​ក្រឡុក​ភាគហ៊ុននោះ​ទេ​។ ប៉ុន្តែក្រោយ​មក​ ​ការិយាល័យ​រដ្ឋ​អាជ្ញាបានប្តឹងឧទ្ធរណ៍ ដោយអះអាងថា សេចក្តីសម្រេចដំបូងរបស់​តុលាការ​មានកំហុស ដោយ​បន្ត​ថា​ សកម្មភាពរបស់លោក Lee បានធ្វើឱ្យប៉ះពាល់ដល់ម្ចាស់ភាគហ៊ុន ធ្វើឱ្យប៉ះពាល់ដល់តម្លាភាពសាជីវកម្ម និងបំពានច្បាប់គ្រប់គ្រងសាជីវកម្មរបស់កូរ៉េខាងត្បូង។

គួរ​គូស​បញ្ជាក់​ផង​ដែរ​ថា​ លោក Lee Jae-yong បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើនឆ្នាំមកហើយ។ ​លោក​ធ្លាប់​បាន​រង​ការ​កាត់ទោស​ក្នុងរឿងអាស្រូវពុករលួយដ៏ធំ ដែលពាក់ព័ន្ធនឹងអតីតប្រធានាធិបតីកូរ៉េខាងត្បូង​ លោកស្រី​ Park Geun-hye ​ឱ្យជាប់ពន្ធនាគារក្នុងឆ្នាំ ២០១៧​។ ​ប៉ុន្តែ​នៅឆ្នាំ ២០២២ ​លោក​ Lee បានទទួលការលើកលែងទោសពីប្រធានាធិបតី​ ដែលអនុញ្ញាតឱ្យ​លោក​ត្រឡប់ទៅកាន់តួនាទីដឹកនាំ​ក្រុមហ៊ុន Samsung Electronics ​ដែលជា​ក្រុមហ៊ុនសាជីវកម្ម​ដ៏​ធំ​បំផុត​មួយ​របស់​ពិភព​លោក​។ ​

គេ​មើល​ឃើញ​ថា​ លទ្ធផលនៃបណ្តឹងឧទ្ធរណ៍របស់ការិយាល័យរដ្ឋអាជ្ញាកូរ៉េខាងត្បូង​ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតរបស់លោក Lee និងពិភពសាជីវកម្មរបស់កូរ៉េខាងត្បូង។ ករណីនេះ បានទាក់ទាញការចាប់អារម្មណ៍ជាសកល ដោយសារតែក្រុមហ៊ុន​ Samsung គឺជា​ក្រុមហ៊ុន​ដ៏សំខាន់នៅក្នុងឧស្សាហកម្ម​ផ្សេងៗ​ដូចជា​បន្ទះ​ឈីប​ ​អេឡិចត្រូនិក និងទូរគមនាគមន៍ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៩ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៥២ នាទីutes មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម