Connect with us

ព័ត៌មានជាតិ

ប្រាក់ចំណូលរបស់ GTI កើនឡើងខ្ពស់ក្នុងត្រីមាសទី៣កន្លងមកនេះ ជម្រុញដោយការងើបឡើងវិញនៃតម្រូវការលើផលិតផលសម្លៀកបំពាក់កាត់ដេរ

បានផុស

នៅ

ក្រុមហ៊ុនរោងចក្រកាត់ដេរ Grand Twins International (GTI) បានរាយការណ៍ពីការកើនឡើងនៃចំណូល​អាជីវកម្ម​​របស់ខ្លួនក្នុងត្រី​មាសទី៣ឆ្នាំ២០២៤ សម្រេចបានចំនួនជាង ៧៩ពាន់លានរៀល កើនឡើង​ជាង១៩% ធៀបនឹងត្រីមាសទី២ឆ្លុះបញ្ចាំងអំពីការសន្ទុះងើបឡើងវិញនៃតម្រូវការសកលលើផលិតផលសម្លៀក​បំពាក់កាត់ដេរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា សម្រាប់ត្រីមាសទី៣នេះដែរ ក្រុមហ៊ុនក៏ទទួលបាននូវប្រាក់ចំណូលដ៏ខ្ពស់ដែលមានចំនួន ១,៣៧៤ ពាន់លានរៀល ដោយកើនឡើងជាង៥៨៨%ធៀបនឹងត្រីមាសទី២ដែលមានការខាតបង់នូវប្រាក់ចំណេញរហូតដល់ជាង២៨១ លានរៀល។

លោក Chen Tsung Chi អភិបាលរបស់ក្រុមហ៊ុនបានថ្លែងនៅក្នុងរបាយការណ៍នោះថា  ការកើនឡើងប្រាក់ចំណូល ១៩.១៣%​ ដោយសារការកើនឡើងនូវការបញ្ជាទិញរបស់អតិថិជន​ និង ការកើនឡើងនូវសេវា កាត់ដេរសំលៀកបំពាក់​ សម្រាប់ត្រីមាស​ទី៣ ឆ្នាំ២០២៤។

លោកបានថ្លែងបញ្ជាក់ទៀតថា៖« ការកើនឡើងចំណេញប្រតិបត្តិការ ដោយសារការកើនឡើងនៃប្រាក់ចំណូល ក្នុងត្រីមាស​ទី៣ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣។​ ការកើនឡើងចំណេញសុទ្ធ ដោយសារការកើនឡើងនៃប្រាក់ចំណូល និង​ការបម្រែបម្រួលលើការគណនាពន្ធពន្យា ក្នុងត្រីមាស​ទី៣ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម