សេដ្ឋកិច្ច
តម្លៃដំឡូងមីធ្លាក់ចុះ ដោយសារតម្រូវការនាំចេញទាប
បច្ចុប្បន្នតម្លៃដំឡូងមីបានធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ ២០២៣ ដោយសារតម្រូវការនាំចេញទាប ខណៈស្ដុកចាស់នៅសល់កាលពីឆ្នាំមុននៅតាមបណ្ដាប្រទេសដែលនាំចូលពីកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/337677058_770626284561530_1227923095046862727_n-1.jpg)
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា តម្លៃដំឡូងមីបានធ្លាក់ចុះ ដោយសាររោងចក្រមួយចំនួន មិនមានតម្រូវការដំឡូង ខណៈស្ដុកចាស់នៅសល់ច្រើន រួមផ្សំនឹងការរកឃើញសម្ភារមួយចំនួនដែលផលិតជំនួសដំឡូងមីបានដែលធ្វើឱ្យតម្រូវការដំឡូងមីធ្លាក់ចុះទាប។
លោក អិល ឈិញ ថ្លែងថា៖ «តម្លៃដំឡូងមីអត់ល្អទេឥឡូវ តំបន់ខ្លះថ្លៃ ២០០ រៀល ក្នុងមួយគីឡូក្រាម តំបន់ខ្លះ ៣០០ រៀល នៅខេត្តបាត់ដំបង ប៉ៃលិន តម្លៃបាន ២០០ រៀល ខេត្តឧត្តរមានជ័យបាន ២៣០ រៀល ក្នុងមួយគីឡូក្រាម ជាធម្មតាទាល់តែបាន ៣០០ រៀល បានយើងចំណេញ បើយើងបានតែ ២០០ រៀល អត់ចំណេញទេ កសិករខាតរាល់ថ្ងៃហ្នឹង»។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/photo_2024-01-15_17-02-24-1-1024x768-1.jpg)
យោងតាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួនជាង ២,៤ លានតោន (២,៤៥៨,៣៦០) កើនឡើង ១៦២,៥៣% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោនរួមមាន ដំឡូងមីស្រស់ចំនួន ១,៩៦ លានតោន កើនឡើង ២៦.៥១%, ចំណិតដំឡូងមីក្រៀមមានចំនួន ១,២៩ លានតោន ធ្លាក់ចុះ ៣៧.៦៤%, ម្សៅដំឡូងមីមានចំនួនជាង ៣ សែន ៦ ម៉ឺនតោន ធ្លាក់ចុះ៤៥.៣៩%៕
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?