ព័ត៌មានជាតិ
ក្រុមហ៊ុន១៧០ជាមួយផលិតផល១៧០០បានកំពុងដាក់លក់លើថ្នាលអេឡិចត្រូនិក CambodiaTrade
លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឱ្យដឹងថាគិតមកទល់ពេលបច្ចុប្បន្ន ផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម ចំនួន ១៧០ ក្រុមហ៊ុន និងមានផលិតផល សរុបប្រមាណ ១៧០០ ផលិតផល ដែលក្នុងនោះមានប្រមាណ៥០% ជាសហគ្រាសដឹកនាំដោយស្ត្រីនិងជាសហគ្រាសតាមបណ្តា ខេត្ត ធ្វើការដាក់លក់ដោយឥតគិតថ្លៃលើថ្នាលអេឡិចត្រូនិកនេះ។

ថ្លែងក្នុងពិធីចុះហត្ថលេខាជា ផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងធនាគារអេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់ឌីជីថលរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីសម្រាប់ការទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដនៅព្រឹកថ្ងៃទី២៦វិច្ឆិកា លោកស្រី ជា រដ្ឋា បានបន្តថាផ្សារខេមបូឌាត្រេដ ត្រូវបានបង្កើត និងដាក់សម្ពោធប្រើប្រាស់ជាផ្លូវការក្នុងខែមីនាឆ្នាំ២០២២ ក្រោមការអនុវត្តគម្រោងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក ដែលមានឈ្មោះថា «Go4eCAM» ដែលទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)។ផ្សារនេះជាថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ ដែលបានបង្កើត ឡើងក្នុងចក្ខុវិស័យក្លាយជាផ្ទាលជាតិក្នុងការលើកកម្ពស់ផលិតផលកម្ពុជា ជំរុញ ផលិតកម្ម, បង្កើនគុណភាព, បង្កើនភាពប្រកួតប្រជែងតាមស្តង់ដារអន្តរជាតិ ជំរុញការលក់ដូរ និងការនាំចេញផលិតផល ទៅកាន់ទីផ្សារអន្តជាតិ តាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយឥតគិតថ្លៃ ដល់អតិថិជន និងដៃគូពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិ តាមបែបអាជីវកម្មទៅកាន់អាជីវកម្ម (B2B) និងអាជីវកម្មទៅកាន់អ្នកប្រើប្រាស់ (B2C) ។

លោកស្រីបានបន្តទៀតថា៖«តាមរយះផ្សារខេមបូឌាត្រេដក្រសួងនឹងបង្កើតវេទិកា ពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ ដំបូងគេបង្អស់ជាព្រឹត្តិការណ៍អមពិព័រណ៍ពាណិជ្ជកម្មកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ហើយវេទិកានេះរៀបចំឡើងក្នុងគោលបំណងជំរុញការបង្កើតថ្មី លើកកម្ពស់វិស័យ ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងគាំទ្រការជំរុញផលិតផលក្នុងស្រុកឈានទៅកាន់សកលលោកក្រោមប្រធានបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល»។
លោកស្រីបានបន្ថែមថាវេទិកានេះបានជំរុញផ្តួចផ្តើមឡើងដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្របទៅនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជធាដ្ឋាភិបាលអាត្តនទី៧ ឆ្ពោះទៅរកការកសាង ប្រពន្ធ័អេកូឌីជីថលដ៏រឹងមាំ ជាពិសេសស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការចាប់យកសេដ្ឋកិច្ចឌីជីថលព្រោះថាវិស័យពាណិជ្ជកម្មឌីជីថលប្រៀបបានដូចជាកំលាំងចលករដ៏សំខាន់ ដែលរួមចំណែកយ៉ាងសកម្មក្នុងការជួយទ្រទ្រង់ និង អភិវឌ្ឍន៍សេដ្ឋកិច្ច ការបង្កើនប្រាក់ចំណូលជាតិ និងផ្តល់ឱកាសការងារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ។

លោកស្រីបានបញ្ជាក់ថា៖«ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារអេស៊ីលីដាថ្ងៃនេះ នឹងផ្តល់ឱ្យម្ចាស់អាជីវកម្មនៅក្នុងផ្សារខេមបូឌាត្រេដ ជម្រើសទូទាត់ បន្ថែម ដើម្បីជួយសម្រួលដល់ការទូទាត់បាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងផ្តល់ភាពងាយស្រួលជូនដល់អាជីវករ សហគ្រាសធុនតូចនិងមធ្យម និងអតិថិជន ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងផ្សារខេមបូឌាត្រេដ»។
លោកស្រី ជារដ្ឋា រំពឹងថាម្ចាស់អាជីវកម្មជាច្រើន មានចំណាប់អារម្មណ៍និងដាក់ពាក្យចូលរួមក្នុង ផ្សារខេមបូឌាត្រេដ ដើម្បីពង្រឹង សមត្ថភាព និងអភិវឌ្ឍន៍ធុរកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរ ជាពិសេសការចូលរួមក្នុងវេទិកាពាណិជ្ជកម្មឌីជីថល និង ពិព័រណ៍អនឡាញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ នឹងក្លាយជាឱកាសពិសេសមួយ សំដៅលើការលើកកម្ពស់ បង្ហាញពីគុណភាព និងសក្តានុពលនៃផលិតផលខ្មែរទៅកាន់ទីផ្សាអន្តរជាតិ៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ