សេដ្ឋកិច្ច
សម្ដេចនាយករដ្ឋមន្ត្រីឱ្យរៀបចំគោលការណ៍ លើកលែងពន្ធសម្រាប់អ្នកទិញលំនៅឋានជាលក្ខណ:បុរីលើកទី១ តម្លៃក្រោម ២១ ម៉ឺនដុល្លារ
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កំពុងឱ្យរៀបចំគោលការណ៍លើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះលំនៅឋានជាលក្ខណ:បុរីលើកទីមួយតម្លៃក្រោម ២១ ម៉ឺនដុល្លារ ក្នុងគោលដៅសង្គ្រោះវិស័យអចលនទ្រព្យ។ វិធានការនេះ នឹងត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា៖ «ឥឡូវខ្ញុំកំពុងឱ្យរៀបចំគោលការណ៍មួយទៀត គឺសម្រាប់អ្នកទិញផ្ទះលើកទី១ បុរី ឬខុដូ ដើម្បីជួយឱ្យគេទិញ អ្នកដែលមានតម្លៃលើស ៧ ម៉ឺនដុល្លារ ប៉ុន្តែនៅក្រោម ២១ ម៉ឺនដុល្លារ បើសិនជាទិញគឺលើកទី១ មិនមែនទិញលើកទី២ទេ ឱ្យរួចពន្ធប្រថាប់ត្រាដែរ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «រឿងវិស័យអចលនទ្រព្យ នេះជាគោលការណ៍ធំ សង្គ្រោះវិស័យអចលនទ្រព្យ ឱ្យចំណូល បើអ្នកមានលុយទិញ ២១ ម៉ឺន យកលុយទៅទិញ បុរី ខុនដូហ្នឹង យកលុយហ្នឹងទៅធ្វើអ្វីទៀត នេះជាគោលដៅធំមិនមែនរឿងថា អ្នកមានម៉េចក៏ជួយ មិនមែនមានឬ ក្រ ឱ្យតែគាត់ទម្លាក់លុយចូលក្នុងវិស័យអចលនទ្រព្យយកលុយបង្វិលក្នុងសេដ្ឋកិច្ច»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដើម្បីធនាវិស័យអចលនទ្រព្យ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយលើកលែង អនុគ្រោះជាច្រើន តាមរយៈការអនុគ្រោះពន្ធ ដោយកន្លងទៅរាជរដ្ឋាភិបាលបានជួយវិស័យអចលនទ្រព្យ ជាពិសេសនៅក្នុងបុរី ដូចជាការ ការដាក់ចេញ ចំណេញមូលធនលើអចលនទ្រព្យ។ ទី២ ការអនុញ្ញាតឱ្យបង់ពន្ធជាកញ្ចប់ដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ ដើម្បីកុំឱ្យមានភាពស្មុគស្មាញ។
ទី៣ ការលើកពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធ និងសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី ដែលថ្លៃស្មើ ឬក្រោម ៧ ម៉ឺនដុល្លារ។ ចំពោះលើស ៧ ម៉ឺនដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧ ដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានបញ្ហាចំនួន ៣ ធំៗ ក្នុងការអនុវត្ត ដែលគោលការណ៍ចេញហើយ អនុវត្តទៅ មិនទាន់ចេញ ទី១ បុរីខ្លះមិនទាន់មានអាជ្ញាបណ្ណ ហើយនៅពេលដែលគាត់ប្រញាប់ធ្វើកុំឱ្យទីផ្សារចុះ ដូច្នេះអ្នកទិញទៅកាត់ឈ្មោះអត់បាន។ ទី២ អ្នកទិញខ្លះ គឺទិញមុនគោលការណ៍ដែល រដ្ឋាភិបាលចេញ សម្ដេចតេជោ ប្រកាសការអនុញ្ញាតនៅឆ្នាំ ២០២០ អ្នកខ្លះទិញមុនតែមិនទាន់កាត់ឈ្មោះ ដូច្នេះក៏មិនបាន។ ករណីទី៣ គឺទិញបុរីហើយ តែដល់ពេលកាត់ឈ្មោះ កាត់ឈ្មោះពីបុគ្គល ឧទាហរណ៍ទិញពីបុរី «ក» ដល់ពេលកាត់ឈ្មោះ នៅលើក្រដាសមិនមែនកាត់ពីឈ្មោះ ពីបុរី«ក» ទៅឈ្មោះ អ្នកទិញទេ ឧទាហរណ៍ឈ្មោះម្ចាស់បុរី ឬមួយកាត់ពីឈ្មោះ របស់អ្នកតំណាងបុរី អញ្ចឹងរូបភាពទៅជាកាត់ឈ្មោះ ពីបុគ្គល ទៅបុគ្គល ដូច្នេះទទួលយកគោលការណ៍លើកលែងពន្ធប្រថាប់ត្រាបុរីក្រោម ៧ ម៉ឺនដុល្លារមិនបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេច កែសម្រួលអនុវត្ត ទី១ បុរីដែលមិនមានអាជ្ញាបណ្ណ ហើយមានលក្ខណៈសម្បត្តិអាចទៅរួច ត្រូវចេញអាជ្ញាបណ្ណឱ្យគាត់ទៅ ដោយមិនមានការពន័យ ប៉ុន្តែត្រូវធានាបច្ចេកទេស ដើម្បីសុវត្ថិភាពប្រជាជន។ ទី២ អ្នក ដែលទិញមុនថ្ងៃ ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ គោលការណ៍ ដែលសម្ដេចតេជោប្រកាស អញ្ចឹងអ្នកមុនអត់បានទេ ខណៈសម្ដេចអនុញ្ញាតឱ្យធ្វើការប្រកាសពន្ធរហូតដល់ចុងឆ្នាំ ២០២៥ ក្នុងលក្ខខណ្ឌតម្លៃក្រោម ៧ ម៉ឺនដុល្លារ ឱ្យរួចពន្ធប្រថាប់ត្រា។
សម្ដេចធិបតី ហ៊ុន ម៉ែណែត បានបន្ថែមថា ចំពោះប្រជាពលរដ្ឋដែលបានទិញផ្ទះ និងមានសំបុត្រស្នាមច្បាស់លាស់ហើយ ពីបុរីដែលបានក្ស័យធនទៅហើយ គោលការណ៍ឱ្យទៅក្រសួង ហើយក្រសួងចុះបញ្ជី ហើយចេញប្លង់ឱ្យគាត់ទៅ គោលការណ៍យកទៅផ្ទេរកម្មសិទ្ធិ ដើម្បីរួចពន្ធប្រថាប់ត្រា៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត