Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃនាំចេញម្រេច​វៀតណាម កើនខ្ពស់លើស ១ ប៊ីលាន​ដុល្លារ ទោះ​បរិមាណធ្លាក់ចុះ​

បានផុស

នៅ

កាសែត Viet Nam News បានចុះ​ផ្សាយ​ថា​ តម្លៃ​នៃ​ការនាំចេញ​ម្រេច​​របស់​វៀតណាម​ក្នុងរយៈពេល​ ១០ ខែ​ដើម​ឆ្នាំ​នេះ​ ​បានហក់​ឡើង​ខ្ពស់​រហូតដល់ ៤៧ ភាគរយ​ ​​ដល់​ ១,១ ប៊ីលាន​ដុល្លារ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វៀតណាម​បាន​កត់​ត្រា​ពី​កំណើនតម្លៃ​​ខ្ពស់​កប់​ពពក​នេះ​ ចំពេល​ដែល​ការ​នាំចេញ​ម្រេច​បាន​ធ្លាក់ចុះ​បើ​គិត​ពី​បរិមាណ​។​ក្នុងរយៈពេល ១០ ខែ​​ដូចគ្នា​ វៀតណាម​បាន​នាំចេញ​​ម្រេច​​ចំនួន​​ ២១៨ ៧៣២ តោន ​ដោយ​​ធ្លាក់ចុះ​ ៣ ភាគរយ​។

វា​​គឺ​លើក​ដំបូង​ក្នុង​រយៈ​ពេល​១​​ទសវត្សរ៍ ​ដែល​តម្លៃ​នៃ​ការ​នាំ​ចេញ​ម្រេច​បាន​ហក់​ឡើង​ដល់​ ១ ប៊ីលាន​ដុល្លារ​ជាថ្មី​ ខណៈគេ​រំពឹង​ថា ការ​នាំចេញ​ផលិតផលកសិកម្ម​មួយ​មុខ​នេះ​ នឹង​ឈាន​ដល់ ១,៣ ប៊ីលាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០២៤​។​ បើ​តាម​ Viet Nam News ​ម្រេច​វៀតណាម​ត្រូវ​បាន​នាំចេញ​ក្នុង​តម្លៃ​ ៥ ០៧៧ ដុល្លារ​/តោន​ ជា​មធ្យម​ ក្នុងរយៈពេល​ ១០ ខែ​ដើម​ឆ្នាំ​ កើន​ឡើង​ ៥១,៥ ភាគរយ​ ក្នុងអត្រា​ប្រចាំឆ្នាំ​។

​អាមេរិក​នៅ​តែ​បន្ត​នាំមុខ​គេ​លើ​ការ​នាំចូល​ម្រេច​វៀតណាម​ ហើយ​បន្ត​មក​ទៀត​ រួម​មាន​ អាល្លឺម៉ង់​ ហូឡង់​ កូរ៉េខាងត្បូង​ រុស្ស៊ី​ និង​ថៃ។​ ប្រទេស​ទាំង​នេះ​ សុទ្ធតែកត់ត្រា​ពី​កំណើន​នៃ​ការ​នាំចូល​ម្រេច​វៀតណាម​ ប៉ុន្តែការនាំចូល​របស់​ចិន​ បាន​ធ្លាក់​ចុះ​ជា​គំហុក​។

គួរ​គូស​បញ្ជាក់​ថា​ វៀតណាមនៅតែជាប្រទេសនាំចេញម្រេចឈានមុខគេរបស់ពិភពលោក។ ​កសិករវៀតណាម​កំពុងប្រកាន់យកនូវការអនុវត្តកសិកម្ម​សរីរាង្គ ដើម្បីបង្កើនផលិតភាព ជាជាងពង្រីកការដាំដុះ។ កសិកម្មចំរុះ ដែល​ដាំម្រេច​ផ្សំជាមួយកាហ្វេ និងដើមឈើហូបផ្លែ កំពុងក្លាយជារឿងធម្មតា៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក យក់ ប៊ុនណា ថា សាលារៀនជាទីតាំងនៃវិជ្ជា រីឯ មន្ទីរពេទ្យ ជាទីតាំងសង្ឃឹមនៃជីវិត

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ស្លាប់​កង​កម្លាំង​អាកាស​ហ្វីលីពីន​២​នាក់ ក្រោយ​ធ្លាក់​យន្តហោះអំឡុង​ពេលធ្វើ​បេសកកម្ម

ព័ត៌មានជាតិ៥ នាទីutes មុន

ស្នងការរាជធានីភ្នំពេញ ៖ ក្មេងទំនើងដែលកើតចេញពីសិស្សានុសិស្ស បានថមថយស្ទើរតែ ១០០ ភាគរយហើយ នៅឡើយក្មេងទំនើងចេញមកពីតាមភូមិ

ស្នងការរាជធានី
សន្តិសុខសង្គម៦ នាទីutes មុន

ស្នងការរាជធានី បង្ហើបពីយុទ្ធសាស្ត្របង្ក្រាបឧក្រិដ្ឋជនកែច្នៃ និងចែកចាយគ្រឿងញៀនបានជោគជ័យ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

រុស្ស៊ី​ធានាខ្លួន​ផ្សះផ្សា​​​​ទំនាក់​ទំនង​​រវាង​អាមេរិកនិង​អ៊ីរ៉ង់​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៤ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

Sokha Hotels

ព័ត៌មានពេញនិយម