Connect with us

សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោង​វិនិយោគកម្ពុជា (cdcIPM) ដើម្បីទាក់ទាញវិនិយោគិនមកបណ្ដាក់ទុន​វិនិ​យោគ​នៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ cdcIPM ផ្ដល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេល​វេលា ដើម្បីសម្រួលកិច្ចការវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេល​វេលា ធានា​តម្លា​ភាព និងប្រសិទ្ធភាព។

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធ cdcIPM ជា​ការ​គាំទ្រមួយដល់អ្នកវិនិយោគ បង្កភាពងាយស្រួល និងទាន់ពេលវេលា។

អ្នកឧកញ៉ា សៀ ឬទ្ធីថ្លែងថា៖ «បញ្ហាសំខាន់គឺគម្លាតរវាងអ្នកប្រកបរបរទទួល​ទានជាមួយ​បុគ្គលិក​របស់ស្ថាប័ន ភាពគម្លាតគ្នា ដែលកាត់បន្ថយភាពមិនប្រក្រតីកើតឡើង ទី២ រឿងទិន្នន័យ អ្វីដែល​អ្នក​វិនិយោគចង់បានគឺការប្រមូលព័ត៌មាន សម្រាប់អ្នកវិនិយោគព័ត៌មានសំខាន់ អញ្ចឹងបើប្រព័ន្ធ​នេះកើតឡើង យើងអាចយកព័ត៌មានបាន គឺជាព័ត៌មានអ្វីដែលយើងឃើញថា យើងចង់វិនិយោគ​លើ​អ្វី ដែលអ្នករកស៊ីផ្ដោតលើឱកាស»។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គាំទ្រប្រព័ន្ធ cdcIPM ដែលជា​ថ្នាល​បច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ដែល​មាន​​​លក្ខណៈសម្បត្តិគ្រប់គ្រាន់តាមប្រព័ន្ធអនឡាញបានគ្រប់ទីកន្លែង។

អ្នកឧកញ៉ា លឹម ហេង អះអាងថា ប្រព័ន្ធនេះ នឹងសម្រួលដល់ការចុះបញ្ជី​លើសកម្ម​ភាព​វិនិយោគ​នា​នា ហើយវិនិយោគិននៅទីណាក៏ដោយអាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន​ប្រ​សាសន៍​ថា៖ «ប្រព័ន្ធ cdcIPM ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងការបំពេញ​ព័ត៌​មាន​ស្នើ​សុំការវិនិយោគ តាមដានខ្លួនឯង ថា​គម្រោងរបស់ខ្ញុំនេះ ទៅដល់ណាហើយ កុំដាក់ទៅ​បាត់​ឈឹង​ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ជាប្រព័ន្ធរស់​រវើក​ អ្នកវិនិយោគអាច​តាម​ដាន​គ្រប់​ជំហាន»។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រព័ន្ធ cdcIPM នឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នផ្សេងៗទៀត ដូចជាក្រសួងពាណិជ្ជកម្ម ពន្ធដារ គយ ក្រសួងរៀបចំដែនដី និងនគររូបណីយកម្ម និងស្ថាប័នមួយចំនួនទៀត ដែលនឹងប្រើពេល ៦ ខែ។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ គម្រោងវិនិយោគចំនួន ៣៧៩ ត្រូវបាន​អនុម័ត ជាមួយទុនវិនិយោគប្រមាណ ៦ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម