Connect with us

ព័ត៌មានអន្ដរជាតិ

កម្ចីមិនដំណើរការថៃ​ ហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល​ ៣ ឆ្នាំ ​​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​

បានផុស

នៅ

ប្រាក់កម្ចីមិនដំណើរការរបស់ធនាគារថៃនៅត្រីមាសមុន បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣​ឆ្នាំ ​នៅ​ពេល​ដែលក្រុមហ៊ុនសាជីវកម្ម និង​បុគ្គលឯកជន​ ជួបបញ្ហាលំបាក​​​ក្នុង​ការ​សងបំណុល ទោះបីជាធនាគារកណ្ដាល​ថៃបានប្រកាសពីវឌ្ឍនភាពនៃ​​កិច្ចពិភាក្សាជាមួយក្រសួងហិរញ្ញវត្ថុ លើវិធានការបន្ធូរបន្ថយក៏ដោយ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយការទេសាភិបាល​ធនាគារកណ្ដាល​ថៃ​ លោក​​ស្រី​ Suwannee Jatsadasak បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ​នៅត្រីមាស​ទី​៣ កម្ចីមិនដំណើរការ​របស់​ធនាគារពាណិជ្ជថៃ​ មាន​ចំនួន​ ២,៩ ភាគរយ​ នៃ​កម្ចី​សរុ​ប ពោល​គឺ​​កើនឡើង​ពី​ ២,៨៤ ភាគរយ​ ​ក្នុង​​ត្រីមាស​ទី​២​ ដែល​ធ្វើ​ឱ្យ​កើន​ឡើង​បំផុត​​រាប់​តាំង​ពី​ត្រីមាស​ទី​៣​ នៃ​ឆ្នាំ​ ២០២១។

កន្លង​មក​ លោក​ស្រី​នាយករដ្ឋមន្ត្រី ផែតងតាន ស៊ីណាវ៉ាត្រា​ ​បាន​សន្យាថានឹងកាត់បន្ថយកម្រិតបំណុលគ្រួសារខ្ពស់ដែល​ធ្វើឱ្យ​កម្ចី​មិនដំណើរ​ការ​កាន់​តែ​អាក្រក់​ទៅ​ៗ​ ​និង​បង្ក​ការ​ស្ទាក់ស្ទើរ​ពី​ធនាគារ​​ក្នុង​ការ​ផ្ដល់​ឥណទានបន្ថែមទៀតដល់​អ្នក​ខ្ចី​សម្រាប់​ទិញ​ឡាន​ ឬ​ផ្ទះ​ជាដើម​។ ​កាល​ពី​សប្ដាហ៍​មុន​ រដ្ឋាភិបាល​ថៃ​បានពិភាក្សាអំពីផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងតម្លៃ​ ១,៣ ទ្រីលាន​បាត​ លើ​កម្ចីទិញផ្ទះ រថយន្ត និងកម្ចី​ផ្ទាល់ខ្លួន​ ដោយ​អាច​រួម​បញ្ជូល​ទាំង​រយៈពេលសងត្រឡប់យូរជាងមុន​ និងការព្យួរការប្រាក់​ជាដើម​។​

លោកស្រី Suwannee មាន​ថ្លែង​ថា៖ «​យើងនៅតែត្រូវតាមដានយ៉ាងដិតដល់នូវលទ្ធភាពទូទាត់បំណុលរបស់អាជីវកម្មខ្នាតតូច និងមធ្យម និងម្ចាស់ផ្ទះដែលមានប្រាក់ចំណូលតិច​ ​ហើយ​ការខ្ចីប្រាក់ច្រើន​។ អាជីវកម្មមួយចំនួនក៏កំពុងប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធ និងការប្រកួតប្រជែងទាបផងដែរ»។

គួរ​គូស​បញ្ជាក់ថា​ សេដ្ឋកិច្ច​ថៃ​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ចធំទី២​នៅ​អាស៊ីអាគ្នេយ៍​ កំពុង​ប្រឈមមុខ​នឹង​កម្រិតខ្ពស់នៃបំណុលគ្រួសារ ដែលជាបន្ទុក​ធ្វើឱ្យមនុស្សស្ទាក់ស្ទើរក្នុងការចំណាយ វិនិយោគលើអាជីវកម្មថ្មី ឬជួលបុគ្គលិកបន្ថែម។ នោះបានធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​ថៃ​ដើរ​អូស​ជើង​ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២០ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤៥ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម