ព័ត៌មានជាតិ
កម្ពុជានឹងជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់បាគងទៅកាន់ឥណ្ឌា និងចិននៅក្នុងឆ្នាំ២០២៤នេះ
លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) ថ្លែងបញ្ជាក់ថា កម្ពុជាអាចនឹងធ្វើការតភ្ជាប់ប្រព័ន្ធទូទាត់បាគងទៅកាន់ប្រទេសឥណ្ឌា និងចិននៅក្នុងឆ្នាំ២០២៤នេះ ដើម្បីលើកកម្ពស់ការទូទាត់ឆ្លងដែន ជាពិសេសសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទាក់ទាញទេសចរពីបណ្តាប្រទេសទាំងនោះ។

ថ្លែងនៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ លោក យឹម លាតថា ប្រព័ន្ធទូទាត់បាគង ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជាគឺជា ប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុង តំបន់ បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
លោកថា៖«បច្ចុប្បន្ន យើងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេស ថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិន ចាំបាច់ដូរទៅជាដុល្លារសិននោះទេ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានសហការ ជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនដូចជា VISA Card និង Master Card ជាដើម។ ក្នុងឆ្នាំនេះយើងនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ហើយក៏ មានផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោកផងដែរ»។

ជាមួយគ្នានេះដេរ កាលពីខែសីហា ឆ្នាំ២០២៤នេះ NBC ក៏បានដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើបថ្មីមួយ ដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវា ការចាយវាយនានា ដោយ មិនចាំបាច់តែប្រើក្រដាសប្រាក់នោះទេ។ ការប្រើប្រាស់ការទូទាត់អេឡិចត្រូនិកនេះ នឹង ជំរុញឱ្យភ្ញៀវទេសចរបង្កើនការចាយវាយនៅស្រុកយើង ហើយនាពេលខាងមុខ ភ្ញៀវ ទេសចរក៏អាចប្រើ បាគងសម្រាប់ទេសចរ នេះ នៅតាមបណ្តាប្រទេសក្នុងតំបន់ ដែល កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយផងដែរ ដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀត។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) កាលពីចុងខែមករាថា ប្រទេសឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនយោបាយល្អណាស់ ហើយវាជាឱកាសមួយក្នុងការបង្កើនទំនុកចិត្ត ដើម្បីបង្កើនអាជីវកម្ម និងការវិនិយោគ ព្រោះថា ឥណ្ឌាជាប្រទេសមួយក្នុងចំណោម បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សបំផុតជាច្រើនរបស់ពិភពលោក។

លោកស្រីថ្លែងថា៖ «យើងក៏កំពុងស្វែងរកការវិនិយោគទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)ផងដែរហើយថ្មីៗនេះបានផ្លាស់ប្តូរសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀងការយកពន្ធត្រួតគ្នា (DTA)។ លើសពីនេះ យើងកំពុងសហការជាមួយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីលើកកម្ពស់ការទូទាត់ឆ្លងព្រំដែនផងដែរ»។
បើយោងតាមតាមរបាយការណ៍របស់ NBC ប្រតិបត្តិការតាមរយៈប្រព័ន្ធបាគង ទាំងប្រាក់រៀលខ្មែរ និងដុល្លារអាមេរិក (USD) មានចំនួនជាង១៧៥លានប្រតិបត្តិការ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ដែលគិតជាទឹកប្រាក់មានចំនួនសរុបប្រមាណ ៥៤,៨ ពាន់លានដុល្លារអាមេរិក ៕

-
សន្តិសុខសង្គម២១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល