ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ឥណ្ឌូណេស៊ីអាចទាញប្រយោជន៍ពីជម្លោះពាណិជ្ជកម្មចិន-អាមេរិក ដោយយកគំរូតាមវៀតណាម
ឥណ្ឌូណេស៊ីអាចទាញយកប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន ដែលអាចកាន់តែតានតឹងនៅពេលលោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់អំណាចវិញ ដោយអាចរៀនតាមគំរូរបស់វៀតណាមផងដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋឥណ្ឌូណេស៊ី Antara ដោយស្រង់សម្ដីអ្នកជំនាញម្នាក់។
លោក ត្រាំ សន្យាថានឹងដាក់ពន្ធ ៦០ ភាគរយ លើគ្រប់មុខទំនិញនាំចូលអាមេរិកពីចិន។ សេដ្ឋវិទូ លោកស្រី Esther Sri Astuti បានលើកឡើងថា ផែនការនេះអាចផ្តល់ឱ្យឥណ្ឌូណេស៊ីក្លាយជាប្រភពទំនិញជំនួសសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យអេឡិចត្រូនិក។ ប៉ុន្តែ វាអាចធ្វើទៅបាន លុះត្រាតែឥណ្ឌូណេស៊ីបង្កើនការប្រកួតប្រជែងនៃទំនិញរបស់ខ្លួន។
លោកស្រី Esther បាននិយាយកាលពីពុធថា៖ «ឥណ្ឌូណេស៊ីត្រូវការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់ខ្លួន ហើយ [លក់ទំនិញរបស់ខ្លួន] ក្នុងតម្លៃប្រកួតប្រជែងជាងមុន ដូច្នេះពួកគេអាចប្រកួតប្រជែងនៅទីផ្សារពិភពលោក»។
លើសពីនេះ ឥណ្ឌូណេស៊ីគួរតែពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួន ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពហុភាគីផ្សេងៗ។ បើគ្មានកិច្ចព្រមព្រៀងបែបនេះទេ ឥណ្ឌូណេស៊ីគ្រាន់តែបានត្រឹមឈរមើលគេក្នុងសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះ។
លោកស្រី Esther បានបន្តដោយបានលើកយកវៀតណាមជាឧទាហរណ៍ថា វៀតណាមជាប្រទេសមួយដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនក្នុងឆ្នាំ ២០១៩។ វាក៏ដោយសារតែប្រទេសនេះមានទីតាំងយុទ្ធសាស្ត្រ និងកិច្ចព្រមព្រៀងពហុភាគីផ្សេងៗដ៏ធំ។ វៀតណាមបានប្រើខ្លួនជាផ្លូវដឹកជញ្ជូនទំនិញរបស់ចិន ទៅសហរដ្ឋអាមេរិក។ លោកស្រីអះអាងថា៖ «ដើមឡើយ ទំនិញរបស់ចិនត្រូវបានបញ្ជូនទៅវៀតណាម ហើយក្រោយមកនឹងត្រូវនាំចេញទៅកាន់សហរដ្ឋអាមេរិកជាមួយនឹងស្លាក «ផលិតនៅវៀតណាម»។
គេមើលឃើញថា ប្រទេសនានាទាំងក្នុង និងក្រៅតំបន់អាស៊ាន បានព្រមានពីផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងគោលនយោបាយដំឡើងពន្ធរបស់លោក ត្រាំ។ ការណ៍នេះ បង្កការព្រមានឱ្យរដ្ឋាភិបាលរៀងៗខ្លួនត្រៀមខ្លួនចាប់ឱកាស និងកាត់បន្ថយហានិភ័យ តាមរយៈការចរចាជាមួយរដ្ឋបាល ត្រាំ និងការធ្វើពិពិធកម្មនាំចេញ និងផ្ដួចផ្ដើមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់