Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្មរថយន្ត​ជាសកល​របស់ Toyota ធ្លាក់ចុះ​ ៩ ខែ​ជាប់​គ្នា​

បានផុស

នៅ

ផលិតកម្មរថយន្ត​​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បាន​បន្ត​ធ្លាក់ចុះ​នៅ​ខែ​តុលា​ ដែល​ជា​ការ​ធ្លាក់ចុះ​៩ខែ​ជាប់ៗ​គ្នា​ ប៉ុន្តែ​មិនធ្ងន់ធ្ងរ​ដូចខែ​មុន​ៗនោះទេ​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Toyota​ និយាយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា ក្រុម​ហ៊ុនបាន​ផលិតរថយន្ត​សរុប​ចំនួន ៨៩៣ ១៦៤ គ្រឿង​ នៅ​ទូទាំង​ពិភព​លោក​ ដោយ​ធ្លាក់ចុះ​ ០,៨ ភាគរយ​ ខណៈ​ការធ្លាក់ចុះ​នៅ​ខែ​​កញ្ញា មាន​រហូតដល់​ ៨ ភាគរយ​។ ​

ផលិតកម្មនៅជប៉ុន កាណាដា​ និងម៉ិកស៊ិក សុទ្ធតែបាន​កើន​ឡើង​។ យ៉ាង​ណា​មិញ​ ការ​ធ្លាក់ចុះ​ទូទាំងសកល​ ត្រូវ​បាន​ជំរុញ​ដោយ​កម្សោយ​នៃ​ផលិតកម្ម​នៅ​សហរដ្ឋ​អាមេរិក​ ថៃ​ និងចិន​ ដែល​ជា​ទី​ផលិត​​​ធំ​ៗ​របស់​ក្រុមហ៊ុន​។

ការ​ធ្លាក់ចុះ​នៅ​ចិន​ និង​ថៃ​ បណ្ដាល​មក​ពី​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ទីផ្សារ​របស់​ក្រុមហ៊ុនយីហោរចិន និង​បញ្ហា​សេដ្ឋកិច្ចក្នុងស្រុក​នៃ​ប្រទេស​ទាំង​នេះ​​ ដែល​ធ្វើ​ឱ្យ​តម្រូវការ​រថយន្ត​ថយ​ចុះ​។ នៅ​អាមេរិក​វិញ​ ការ​ធ្លាក់ចុះ​ ១៣ ភាគរយ​ នៃ​ផលិតកម្ម បណ្ដាល​មក​ពី​ការ​ផ្អាក​​ការ​ផលិត​រថយន្ត​ម៉ាក Grand Highlander និង​ Lexus TX ជុំ​វិញ​​បញ្ហាពោងសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម