សេដ្ឋកិច្ច
សិប្បកម្មមួយ ច្នៃដីឥដ្ឋធ្វើធុងចម្រោះទឹកស្អាត លក់បានជាង១០០ធុង ក្នុងមួយថ្ងៃ
សិប្បកម្មមួយ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ បានច្នៃដីឥដ្ឋសម្រាប់ធ្វើធុងចម្រោះទឹកស្អាត ស្របតាមបច្ចេកទេស និងស្ដង់ដាអនាម័យខ្ពស់ ដាក់លក់ក្នុងទីផ្សារបានជាង១០០ធុង ក្នុងមួយថ្ងៃ ទោះបីជាមានការប្រកួតប្រជែងទីផ្សារខ្លាំងនាពេលបច្ចុប្បន្ន។
លោក ជួន បូណា ប្រធានផ្នែកទីផ្សារនៃ សិប្បកម្មផលិតធុងចម្រោះទឹកស្អាតអង្គរ បានប្រាប់ កម្ពុជាថ្មី ថា មូលហេតុដែលសិប្បកម្មលោកជ្រើសរើសការផលិតធុងចម្រោះទឹកស្អាតនេះឡើងមកដោយសារតែ ម្ចាស់សិប្បកម្មចង់បង្កើតអ្វីមួយដែលជាស្នាដៃរបស់កូនខ្មែរ បើទោះបីជាពេលបច្ចុប្បន្នមានការប្រកួតប្រជែងគ្នាខ្លាំងទៅលើបច្ចេកវិទ្យាថ្មី ឬអាចមានការនាំចូលពីក្រៅប្រទេស ពិសេសគឺធុងចម្រោះទឹកនេះតែម្ដង។
លោក ជួន បូណា បន្ថែមទៀតថា អ្វីដែលធ្វើសិប្បកម្មនៅតែបន្តសកម្មភាពផលិតធុងចម្រោះទឹកស្អាតនេះដែរ នោះគឺដោយសារមានការគាំទ្រពីសំណាក់ប្រជាជនខ្មែរទូទាំងប្រទេស ពិសេសតាមទីជនបទដាច់ស្រយាល និងតំបន់ខ្លះទៀតពុំទាន់មានទឹកស្អាតសម្រាប់ប្រើប្រាស់ជាដើម។
ជាក់ស្ដែង សិប្បកម្មផលិតធុងចម្រោះទឹកស្អាតអង្គរ ជារៀងរាល់បានធ្វើការជាមួយអង្គការមួយចំនួនដែលតែងតែចុះជួយតាមមូលដ្ឋាន និងទីជនបទ ដើម្បីចែកចាយធុងចម្រោះទឹកស្អាត ឱ្យទៅប្រជាជនក្នុងសហគមន៍បានប្រើប្រាស់ ជៀសវាង ការបរិភោគទឹកមិនស្អាតនៅតាមកន្លែងរស់នៅទាំងអស់នោះ។
លោក ជួន បូណា បានបញ្ជាក់ទៀតថា សម្រាប់ធុងចម្រោះទឹកអង្គរនេះដែរ វាមានអត្ថប្រយោជន៍យ៉ាងច្រើនមិនចាញ់បច្ចេកវិទ្យា ឬធុងចម្រោះទឹករបស់បរទេសនោះឡើយ ត្បិតតែធុងចម្រោះនេះ បានធ្វើឡើងពីដីឥដ្ឋក៏ដោយ តែអ្វីដែលពិសេសគឺរូបមន្តផលិត បានបង្កើតឡើងយ៉ាងមានគុណភាព និងស្របតាមស្ដង់ដាអនាម័យដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលថែមទាំងផង។
លោក ជួន បូណា បានប្រាប់ឱ្យដឹងទៀតថា គុណសម្បត្ដិរបស់ធុងចម្រោះទឹកស្អាតនេះ មានដូចជា៖ មិនចាំបាច់ចំណាយអស់ថ្លៃអគ្គិសនី ហ្គាស ឬទិញអុសដុត សម្រាប់ចម្អិនទឹក ក្រៅពីនេះធុងចម្រោះទឹកនេះអាចសម្លាប់មេរោគបាន ៩៩.៩៩% មិនចាញ់ផលិតបរទេសនោះឡើយ។
លោក ជួន បូណា ក៏សូមលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ អង្គការសប្បុរសធម៌ និងសមាគម ក្នុងប្រទេសកម្ពុជាទាំងអស់ សូមបន្តការជួយគាំទ្រ និងប្រើប្រាស់ធុងចម្រោះទឹកដែលជាស្នាដៃរបស់កូនខ្មែរ ដើម្បីធ្វើយ៉ាងណាជួយជំរុញឱ្យសិប្បកម្មក្នុងស្រុកកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ទៀត៕
អត្ថបទ ៖ សួស សិត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់