Connect with us

សេដ្ឋកិច្ច

អ្នកដំណើរតាមជើងហោះហើរ កម្ពុជា-ចិន ជាង ៧៣ ម៉ឺននាក់ ក្នុងរយៈពេល ១០ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ មានអ្នកដំណើរជាង ៧៣ ម៉ឺននាក់ (៧៣៣ ៧២៩) បានធ្វើដំណើរចេញ-ចូលតាមផ្លូវអាកាស​រវាង​កម្ពុជា-ចិន កើនឡើង ៨៣ ភាគរយ ធៀប​នឹង​​រយៈ​ពេល​ដូច​គ្នា​នៅឆ្នាំ ២០២៣។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា នៅក្នុងរយៈពេល ១០ខែ​ចំនួនជើងហោះ​ហើរ​រវាង​​កម្ពុជា-ចិន សរុប ៥ ៤៨៦ ជើង កើន ៦០ ភាគរយ និងទំនិញចំនួន ៦ ៣៤១ តោន កើន​ឡើង​ ៣៨ ភាគរយ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) សាទរចំពោះ​កំ​ណើន​អ្នក​​ដំណើរចេញ-ចូល​តាមជើង​ហោះហើរ តែលោកបានផ្ដល់យោបល់ឱ្យ​រដ្ឋាភិបាល និងវិស័យ​ឯកជន​​ត្រូវខិតខំ​ប្រឹង​ប្រែង​​បន្ថែមទៀត នៅចំពេលដែលពិភពលោក​កាន់​​តែ​រួម​តូចនៅក្នុងទីផ្សារ ដែលមានការ​ប្រកួត​​​ប្រជែង។

កម្ពុជាស្នើឱ្យភាគីចិនបង្កើនការហោះហើរកាន់តែច្រើន ខណៈកម្ពុជាមានជើងហោះហើរ​នៅ​អាកា​ស​​យានដ្ឋាន​អន្តរជាតិភ្នំពេញតភ្ជាប់ ៩ ទីក្រុងនៅប្រទេសចិន ដែលទទួលបានជើង​ហោះហើរ​ចំនួន ៩២ ក្នុងមួយ​សប្ដាហ៍។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល គិតចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួល​បាន​ជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៥ ម៉ឺនជើង (៤៧ ៤៤៧)  កើនឡើង ១៤ ភាគរយ​។

អ្នកដំណើរចេញ-ចូល ជិត ៥ លាននាក់ កើនឡើង ២១ ភាគរយ និងទំនិញតាមផ្លូវ​អាកាស​ចេញ-ចូល​ជាង ៦ ម៉ឺនតោន កើនឡើង ៣៧ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម