Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញអចលនទ្រព្យវៀតណាម​ ​ព្រមាន​ពី​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ខណៈ​តម្លៃ​ដី​ហាក់​​ឡើង​ថ្លៃ

បានផុស

នៅ

អ្នកជំនាញអចលនទ្រព្យវៀតណាម​ បាន​សម្ដែង​ការព្រួយបារម្ភអំពីការជាប់គាំងនៃ​ទីផ្សារ ដោយសារតែ​ការផ្គត់ផ្គង់​ច្រើន​លើស​តម្រូវ​ការ​ ប៉ុន្តែតម្លៃដីនៅតាមទីក្រុងធំៗហាក់ដូចជាកើនឡើង ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​មិន​អាច​ទិញ​បាន ហើយ​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ទិញ​លក់​ធ្លាក់ចុះ​។ នេះ​បើតាម​ការ​ចុះ​ផ្សា​យ​របស់​កាសែត​ Viet Nam News។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​

ក្នុងសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃទីផ្សារអចលនទ្រព្យ​នៅទីក្រុងហាណូយ កាលពីថ្ងៃពុធ លោក Nguyen Văn Đính អនុប្រធានសមាគមអចលនទ្រព្យវៀតណាម បាន​ថ្លែង​ថា​ ​ទីផ្សារអចលនទ្រព្យមានកំណើនល្អនៅឆ្នាំនេះ ជាមួយនឹងប្រភពផ្គត់ផ្គង់ថ្មី ដែលបង្ហាញថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែទម្រង់ និងការបន្ធូរបន្ថយបទប្បញ្ញត្តិ បានបង្កើតផលប៉ះពាល់ជាវិជ្ជមានលើទីផ្សារ។

យ៉ាង​ណា​មិញ​ លោក​បាន​បន្តថា​ មានហានិភ័យដែលតម្លៃដីធ្លីនៅក្នុងទីក្រុង និងតំបន់មួយចំនួន នឹងកើនឡើងយ៉ាងខ្លាំង ដោយសារតែអាជ្ញាធរ​ចាប់ផ្តើមប្រកាសតម្លៃដីធ្លី និងផែនការប្រើប្រាស់ដីថ្មី។ ជាឧទាហរណ៍ គម្រោងដីជាច្រើននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ កំពុងស្ថិតក្នុងដំណាក់កាល​ផ្ដល់​សំណង​​ផល​ប៉ះ​ពាល់​ និង​បោសសម្អាត​ដី ជាមួយនឹងការចំណាយខ្ពស់ ដែលនឹងអាចជំរុញការចំណាយលើការវិនិយោគ និងតម្លៃដីធ្លី។ ការណ៍​នេះ​ ធ្វើ​ឱ្យ​តម្លៃ​ដី​ពិបាក​ធ្លាក់ចុះ​ ហើយ​បង្ហាញ​សញ្ញា​កើន​ឡើង​កាន់តែខ្ពស់​។

លោក Đính បាន​គូស​បញ្ជាក់​ទៀត​ថា​៖ «​តាមទ្រឹស្តី នៅពេលដែលការផ្គត់ផ្គង់កើនឡើង តម្លៃគួរតែធ្លាក់ចុះ។ ប៉ុន្តែ​ឥឡូវ​ យើងមានភាពផ្ទុយគ្នាពី​នេះ​ ​ដោយ​ការផ្គត់ផ្គង់​ក៏​កើន​ឡើង​ ហើយតម្លៃក៏កើនឡើង»។ លោក​បន្ត​ថា​៖ «ជារួម​ ប្រសិន​បើ​តម្លៃ​មិន​ស្រក​ទេ​ ប្រតិបត្តិការទិញ​លក់នឹង​ធ្លាក់ចុះ​ ហើយ​ធ្វើ​ឱ្យ​ទីផ្សារ​ជាប់​គាំង​។ នេះ​ជា​ការ​ព្រួយបារម្ភធំ​របស់​យើង​»។ ​

ដើម្បីដោះស្រាយបញ្ហានេះ លោកស្នើឱ្យរដ្ឋាភិបាល​អនុវត្តវិធានការសម្រួលដល់គម្រោងលំនៅឋានពាណិជ្ជកម្ម និងលំនៅដ្ឋានសង្គមដែលមានតម្លៃសមរម្យ និងផ្តល់គោលនយោបាយដើម្បីជួយស្ដារ​ទីផ្សារអចលនទ្រព្យរីសតឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥៥ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៥ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៥ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម