Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនស្វែងរកឱកាសវិនិយោគនៅកម្ពុជា

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃវិទ្យាស្ថានពាណិជ្ជកម្ម ជឹង គង់ (Cheung Kong Graduate School of Business_CKGSB) ដឹកនាំដោយលោក Jiang YiFei នាយកគ្រប់គ្រងវិទ្យាស្ថាន ក្រោមការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសុខសន្តិភាព, ស្ថិរភាព, កាលានុវត្តភាពវិនិយោគរបស់កម្ពុជា, វិស័យជាអាទិភាព, ផែនការមេ, កិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច និងធានាប្រក្រតីភាពនៃកិច្ចវិនិយោគរបស់វិនិយោគិន។

លោកនាយកគ្រប់គ្រងវិទ្យាស្ថានបានថ្លែងការកោតសរសើរចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនគណៈប្រតិភូយ៉ាងក្បោះក្បាយ និងប្រកបដោយថាមពលអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ក្នុងនោះ លោកបានមើលឃើញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ពិសេសលើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាដែលនឹងអាចឈានទៅមានសមត្ថភាពពេញលេញនាពេលឆាប់ៗខាងមុខនេះ។

បន្ថែមពីនេះ លោកនាយក ក៏បានស្នើសុំការណែនាំបន្ថែមទៀតពីលោកឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារកម្មសិទ្ធបញ្ញា, ស្ថានភាពទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce), និងកិច្ចវិនិយោគលើវិស័យថាមពលជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មុន​ផុត​អាណត្តិនៅម៉ោង១២យប់នេះ លោក បៃដិន លើក​លែងការចោទប្រកាន់​ទាំងអស់​ដល់​មនុស្សសំខាន់​ៗ​

ព័ត៌មានជាតិ៤ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម