ព័ត៌មានជាតិ
ទេសាភិបាលធនាគារជាតិនៃកម្ពុជាទទួលរង្វាន់កិត្តិយសពីសាកលវិទ្យាល័យដ៏ល្បីរបស់អូស្ត្រាលីលើការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា
សាកលវិទ្យាល័យ The University of Adelaide នៃប្រទេសអូស្ត្រាលីបានផ្តល់ពានរង្វាន់អតីតនិស្សិតកិត្តិយសដល់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) និងជាស្រ្តីដំបូងរបស់កម្ពុជា ទទួលស្គាល់សមត្ថភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលជាង១ទសវត្សមកនេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន៖« គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្តល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងសម្រេចសមិទ្ធផលលេចធ្លោក្នុងការប្រើប្រាស់ចំណេះជំនាញពីការសិក្សា ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញគំរូវីរភាពល្អសម្រាប់បំផុសគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ»។

ជាមួយគ្នានេះដែរ លោកស្រីបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូចជាគណៈគ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបានទទួលស្គាល់សមិទ្ធផលការងាររបស់លោកជំទាវ ព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំ ដែលបានចូលរួមផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឱ្យលោកជំទាវអាចទទួលបានជោគជ័យក្នុងការសិក្សា និងការរីកចម្រើនក្នុងអាជីពវិជ្ជាជីវៈ។
អគ្គនាយកធនាគារប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក បានប្រាប់កម្ពុជាថ្មី ថា ការទទួលបាននូវការផ្តល់កិត្តិយសពីស្ថាប័នអន្តរជាតិនេះឆ្លុះបញ្ចាំងអំពីស្នាដៃរបស់លោកស្រីបណ្ឌិតទេសាភិបាលដែលមានវិជ្ជាជីវៈខ្ពស់ និងជំនាញភាពជាអ្នកដឹកនាំរបស់លោកស្រីសម្រាប់ឧស្សាហកម្មមួយនេះ ជាច្រើនច្រើនឆ្នាំមកហើយ។

លោកបញ្ជាក់ថា៖ «លោកជំទាវ ជា សិរី កំពុងជំរុញការអភិវឌ្ឍវិស័យនេះ ជាពិសេសការសម្រេចបាននូវសមិទ្ធផលរបស់លោកជំទាវលើការអភិវឌ្ឍ Fintech សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ អ្វីដែលជាសមិទ្ធផលសំខាន់ក្រោមការដឹកនាំរបស់លោកជំទាវគឺការអភិវឌ្ឍប្រព័ន្ធបាគង ដែលចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍការទូទាត់តាមប្រព័ន្ធឌីជីថល»។
កាលពីខែសីហា ឆ្នាំ២០២៤ទស្សនាវដ្តីអន្តរជាតិ Global Finance បានផ្តល់ចំណាត់ថ្នាក់ដល់ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានជាប់ជា ទេសាភិបាលធនាគារកណ្តាលចំណាត់ថ្នាក់ A- លើពិភពលោក ឆ្នាំ២០២៤។បើតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាព ប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។
គួររំលេចថា លោកជំទាវទេសាភិបាល បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកលវិទ្យាល័យ Adelaide ក្នុងឆ្នាំ២០២១ ដោយផ្តោតលើការសិក្សាស្រាវជ្រាវអំពីឥទ្ធិពលនៃបរិយាបន្នហិរញ្ញវត្ថុ និងសេរីភាវូបនីយកម្មលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត