Connect with us

សេដ្ឋកិច្ច

អ្នក​​ដំណើរ​​ផ្លូវ​​​អាកាស​​អាមេរិក​​ងើប​​​ឡើង​​វិញ​ខ្ពស់​​បំផុត​​គិត​​តាំង​​ពី​​ខែ​មីនា​​ឆ្នាំមុន​​

បានផុស

នៅ

ទិន្នន័យ​បង្ហាញ​ថា ព្រលាន​យន្ត​ហោះ​នៅ​សហរដ្ឋ​អាមេរិក​នៅ​​ថ្ងៃ​សុក្រ ទី​១២ ខែ​មីនា​ បាន​ឃើញ​​​កំណើន​នៃ​​​​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​​​កើន​ឡើង​ខ្ពស់​បំផុត​បំផុត​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពីការ​ធ្វើ​ដំណើរ​​​ត្រូវ​បាន​រំខាន​ខ្លាំង​ដោយកូវីដ-១៩។

យោង​តាមតួលេខ​រដ្ឋបាលសុវត្ថិភាពដឹក​ជញ្ជូន​បាន​បង្ហាញ​ថា ​​គ្រាន់​តែ​ថ្ងៃ​សុក្រ​ ទី​១២ ខែ​មីនា​ កន្លង​ទៅ​នេះ អ្នក​ធ្វើ​ដំណើរ​ជាង​១.៣៥​​លាន​នាក់​ត្រូវ​បាន​​ចុះ​ឈ្មោះ​​​ (Check In) ​ឆ្លង​កាត់​​ព្រលានយន្ត​ហោះ​នៅ​ទូទាំង​​សហរដ្ឋ​អាមេរិក។ វា​ជា​តួលេខ​ច្រើន​បំផុត​ បើ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ ខែ​មីនា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះ​ជាការ​ងើប​ឡើង​វិញ​បែប​នេះ​ក្តី ក៏​បរិមាណ​នេះ​នៅមិន​​ទាន់​​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​ចំនួន​​​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រលាន​យន្តហោះ​អាមេរិក​​ដូច​ជា​​ឆ្នាំ​ធម្មតា​ឡើយ។

ចំនួន​អ្នក​ធ្វើ​ដំណើរ​​តាម​ផ្លូវ​អាកាស​​​ឡើង​​​ខ្ពស់​​ពី​មុន​គិត​ចាប់​តាំងជំងឺ​ឆ្លង​កូវីដ-១៩​បាន​​ផ្ទុះ​​​ឡើង​គឺ​អ្នក​ធ្វើ​ដំណើរ​ជិត​១.៣៣​លាន​​នាក់​​កាល​​ពី​ថ្ងៃ​ទី​៣ ខែ​មករា ដើម​ឆ្នាំ​២០២១។

ចរាចរណ៍​ផ្លូវ​អាកាស​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ជាប់​កំណត់​ត្រា​​​​គឺ​មាន​តែ​អ្នក​ធ្វើ​ដំណើរ​ត្រឹម ៨៧ ៥៣៤​នាក់​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​មុន​​នៅ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​កូវីដ-១៩ ​ខ្លាំង​​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក បើ​តាម​របាយការណ៍​គឺ​មាន​អ្នក​ស្លាប់​ដល់ ៥៣៤ ០០០​នាក់។​

ទោះ​បី​ជា​យ៉ាង​ណា សហរដ្ឋ​អាមេរិក​បាន​ចាក់វ៉ាក់សាំង​ជាង​១០០​លាន​ដូស​ហើយ ហើយ​ចំនួន​អ្នក​ឆ្លង​ថ្មី​​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់ នៅ​រដូវ​វិស្សមកាល​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៥ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម