Connect with us

សេដ្ឋកិច្ច

កសិករដាំបន្លែក្នុងក្រុងសែនមនោរម្យ រអ៊ូពីការធ្លាក់ចុះទីផ្សារ ដោយសារកំណើននៃបន្លែនាំចូល

បានផុស

នៅ

កសិករដាំបន្លែនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថាមួយរយៈចុងក្រោយនេះ ទីផ្សារនៃបន្លែធម្មជាតិក្នុងស្រុក ហាក់ធ្លាក់ចុះ ដោយសារការវាយលុកខ្លាំងពីបន្លែនាំចូលពីប្រទេសជិតខាង យ៉ាងច្រើនសន្ធឹកសន្ធាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផិន ផន ជាកសិករដាំបន្លែនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ និងជាអនុប្រធានសហគមន៍កសិកម្មបន្លែសាមគ្គីមនោរម្យ បានប្រាប់កម្ពុជាថ្មីថា លោកបានប្រកបមុខរបរកសិកម្មដាំបន្លែនេះតាំងពីឆ្នាំ២០០៦ មកម្លេះ ហើយនៅឆ្នាំ២០១៦ លោកបានចូលជាសមាជិក​សហគមន៍បន្លែកសិកម្ម ឬបន្លែសុវត្ថិភាព ដែលមានឈ្មោះថា “សាមគ្គីមនោរម្យ”។ បន្លែដែលលោកបានដាំនាពេលកន្លងមក មានដូចជា សណ្តែកកួរ ស្ពៃក្ដោប ឆៃថាវ ស្ពៃបូកគោ ការ៉ុត ត្រប់ និងខាត់ណា ប៉ុន្តែដើម្បីតម្រូវទីផ្សារ លោកបានបន្ថែមដំណាំបួនមុខទៀតនាឆ្នាំចុងក្រោយនេះ រួមមានមើមយ៉េន ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម។

លោកបន្តថា ចាប់តាំងពីលោកចូលជាសមាជិកសហគមន៍ និងដោយមានការជួយជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោកបានផ្គត់ផ្គង់បន្លែ ទៅឲ្យក្រុមហ៊ុន មាសបៃតង នៅរាជធានីភ្នំពេញ ហើយអាចរកចំណូលបានគួរសមដើម្បីផ្គត់ផ្គង់ជីវភាព។

យ៉ាងណាក្ដី ងាកមកទីផ្សារនៅក្រុងសែនមនោរម្យវិញ ហាក់មិនសូវមានហាងឆេងប៉ុន្មាននោះទេ នាពេលបច្ចុប្បន្ននេះ ដោយសារជួបបញ្ហាប្រឈម បន្លែវាយលុកពីប្រទេសជិតខាង។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ មេត្តាជួយគាំទ្របន្លែដែលដាំដោយកសិករក្នុងខេត្ត ក៏ដូចជាបន្លែធម្មជាតិរបស់បងប្អូនជនជាតិដើមភាគតិច ដែលមិនប្រើប្រាស់សារធាតុគីមី ដើម្បីសុខភាពល្អ។ សម្រាប់បងប្អូនដែលរស់នៅរាជធានីភ្នំពេញ ចង់បរិភោគបន្លែធម្មជាតិពីខេត្តមណ្ឌលគិរី អាចរកបាននៅក្រុមហ៊ុន មាសបៃតង ឬកុម្ម៉ង់ផ្ទាល់ពីសហគម៍តាមរយៈលេខទូរសព្ទ ០៨៨ ៤៤២០ ៨៧៧។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរបរកសិកម្មដាំបន្លែក្នុងក្រុងសែនមនោរម្យមានផ្ទៃដីចំនួនជិត ២០ហិចតា ប៉ុន្តែសហគមន៍កសិកម្មដាំបន្លែសុវត្ថិភាព សាមគ្គីមនោរម្យ មានសមាជិក​ចំនួន ១៤ គ្រួសារប៉ុណ្ណោះ។ ពាក់ព័ន្ធទីផ្សារបន្លែនៅក្នុងក្រុងសែនមនោរម្យវិញ លោកបញ្ជាក់ថា កន្លងមកមន្ទីរបានចុះណែនាំដល់អាជីវករលក់បន្តនៅលើទីផ្សារ មេត្តាបញ្ជាក់ប្រាប់អតិថិជនឲ្យបានច្បាស់ អំពីបន្លែរបស់ខ្លួនថាជាបន្លែសហគមន៍ បន្លែជនជាតិដើមភាគតិច ឬបន្លែនាំចូល។ ក្នុងនាមមន្ទីរកសិកម្មខេត្ត នឹងប្រឹងប្រែងរកដៃគូសហការ ក៏ដូចជារកទីផ្សារជូនប្រជាកសិករក្នុងសហគមន៍ ក៏ដូចប្រជាកសិករទូទាំងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់ទៀត ដើម្បីឲ្យមានទីផ្សារល្អ សម្រួលដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥៦ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម