Connect with us

ព័ត៌មានជាតិ

​ DBD នឹង​បោះផ្សាយមូលបត្របំណុលនៅខែកុម្ភៈឆ្នាំ២០២៥ដើម្បីប្រមូលទុន៥លានដុល្លារ

បានផុស

នៅ

ក្រុមហ៊ុន DBD ក្រុមហ៊ុន​វិស្វកម្ម និង​សំណង់​ពហុ​បំណងនឹងកៀរគរទុនចំនួន ៥ លានដុល្លារពីការបោះផ្សាយមូលបត្របំណុលតាមរយៈផ្សារមូលបត្រកម្ពុជាដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ជាពិសេសបម្រើជាទុនបង្វិលលើគម្រោងវិនិយោគរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនថ្ងៃទី២៩ ខែវិច្ឆិកា ស្តីពី ការបោះផ្សាយមូលបត្របំណុល​នេះ ថា ​ យោងតាមកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញ ដែលបានប្រព្រឹត្តទៅនាថ្ងៃពុធ ​ទី២៧ ខែវិច្ឆិកា គ.ស. ២០២៤ ​ តាមប្រព័ន្ធអនឡាញ ​ ក្រុមហ៊ុនបានទទួលការអនុម័តពីភាគហ៊ុនិក លើការបោះផ្សាយមូលបត្របំណុលដែលមានបុគ្គលធានាសម្រាប់វិនិយោគិនគុណវុឌ្ឍិ ចំនួន ៥ លានដុល្លារអាមេរិក រយៈពេល ៥ ឆ្នាំ។

«ក្រុមហ៊ុននឹងប្រើប្រាស់ទឹកប្រាក់ដែលទទួលបានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីបង្កើនទុនបង្វិលរបស់ក្រុមហ៊ុន»។ នេះបើយោងតាមសេចក្តីជូនដំណឹងនេះ។

បើតាមសេចក្តីជូនដំណឹងដដែល ក្រុមហ៊ុនកំពុងបន្តរៀបចំនូវនីតិវិធី និងបំពេញបែបបទទៅតាមច្បាប់ និងបទប្បញ្ញត្តិ ដែលតំណាងស្របច្បាប់ដោយលោក នាង វិធី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន ក្នុងការចុះហត្ថលេខាលើឯកសារទាំងអស់ដែលពាក់ព័ន្ធជាមួយការបោះផ្សាយមូលបត្របំណុលនេះ។

«ក្រុមហ៊ុនរំពឹងថា នឹងអាចចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលដែលមានបុគ្គលធានានៅលើ ផ្សារមូលបត្រកម្ពុជា (ផមក) នៅក្នុងខែមករា ឬដើមខែកុម្ភៈ ​ ២០២៥ ខាងមុខ»។ នេះបើយោងតាមសេចក្តីជូនដំណឹងនេះ។

ត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមហ៊ុនមានប្រាក់ចំណូលសរុប ៦,១៤៧ ពាន់លានរៀល ដែលថយចុះចំនួន ៦៦,៧៧% បើធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០២៣ ដែលមានចំនួន ១៨,៤៩៥​ ពាន់លានរៀល។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន

​​ជាមួយគ្នានេះដែរ ប្រាក់ចំណូលចំនួនជាង ៦​ ពាន់លានរៀល គឺជាចំណូលដែលបានពីគម្រោងសាងសង់ និងសេវា ជួសជុល រីឯ ៦០,៤៨២ លានរៀល ជាចំណូលពីការលក់សម្ភារៈសំណង់។ ក្រុមហ៊ុនមានខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន ៦,៣០៤​ ពាន់លានរៀល សម្រាប់ត្រីមាសនេះ។ ទ្រព្យសកម្មសរុបមានការថយចុះចំនួន ២០,៣៣% បើធៀបនឹងឆ្នាំ២០២៣ ដែលបានថយចុះពី ចំនួនជិត ៨៤ ពាន់លានរៀល ទៅជិត ៦៧ ពាន់លានរៀល ។

ក្រុមហ៊ុន​DBD ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៩៥ ផ្តល់​សេវា​ការ​រចនា ការសាងសង់ ការដំឡើង និង​ការ​កម្ម​ថែទាំ​។ នេះ​បើ​យោងតាម​ឯកសារ​របស់ក្រុមហ៊ុនចេញផ្សាយកន្លងមក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៨ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៤០ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម