ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះពេលបញ្ចប់ការជួញដូរ ដោយហានិភ័យផ្គត់ផ្គង់ស្រាកស្រាន្ត
តម្លៃប្រេងបានធ្លាក់ចុះនៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ខណៈអត្រាតម្លៃប្រចាំសប្ដាហ៍បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចំពេលដែលហានិភ័យនៃការផ្គត់ផ្គង់ប្រេងសកលជុំវិញជម្លោះមជ្ឈិមបូព៌ាបានស្រាកស្រាន្ត ជាមួយនឹងការរំពឹងទុកដែលថាផលិតកម្មប្រេងនឹងកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៣៤ សេន ឬ ០,៤៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧២,៩៤ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ៧២ សេន ឬ ១,០៥ ភាគរយ ដោយបញ្ចប់នៅតម្លៃ ៦៨ ដុល្លារ/បារ៉ែល។
តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៣,១ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ខណៈតម្លៃប្រេង WTI ធ្លាក់ចុះប្រមាណ ៤,៨ ភាគរយ។

អ្នកវិភាគបានគូសភ្ជាប់នឹងការធ្លាក់ចុះនេះ ទៅនឹងការធូរស្បើយនៃជម្លោះមជ្ឈិមបូព៌ា ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសប៊ូឡារបស់លីបង់កាលពីថ្ងៃពុធ ទោះបីជាកិច្ចព្រមព្រៀងត្រូវបានបំពានដោយភាគីទាំង២បន្តបាញ់គ្នាក៏ដោយ។ នេះមានន័យថា ហានិភ័យនៃការរំខានផ្នែកផ្គត់ផ្គង់ ត្រូវបានស្រកស្រាន្ត។
លើសពីនេះ ទីភ្នាក់ងារថាមពលអន្តរជាតិបានចេញរបាយការណ៍ថា ការផ្គត់ផ្គង់ប្រេងនឹងកើនឡើងនៅឆ្នាំក្រោយ ទោះបីជាគេរំពឹងថា អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) នឹងបន្តកាត់បន្ថយទិន្នផលរបស់ខ្លួន ដើម្បីជំុរញឱ្យប្រេងឡើងថ្លៃវិញក៏ដោយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី