Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

បានផុស

នៅ

ក្រុមហ៊ុន Royal Railway បានបញ្ជាទិញទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០ គ្រឿងបន្ថែមពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរជាងមុន។

ទូរថភ្លើងទាំងនេះ នឹងដឹកមកដល់នៅយប់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះនឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញ និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស។

មុននឹងដាក់ឱ្យដំណើរការសេវកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានូជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។

លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានមានប្រសាសន៍ថា៖ «នេះគឺជាឱកាសដ៏ពិសេសមួយដែលក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នឹងពង្រីកសេវាកម្មដឹកជញ្ជូនរបស់យើង ដើម្បីផ្តល់នូវប្រសិទ្ធភាពនៃសេវាកម្មកាន់តែខ្ពស់ និងល្អប្រសើរជូនដល់អតិថិជន។ ការនាំចូលបន្ថែមទូរថភ្លើងដឹកទំនិញទាំង ៦០គ្រឿងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនទំនិញដែលមានគុណភាពខ្ពស់ និងពង្រឹងតួនាទីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ទូរថភ្លើងដឹកទំនិញទាំងនេះមិនត្រឹមតែបង្កើនសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការដឹកជញ្ជូនរបស់យើងផងដែរ»។

រូបភាពឯកសារក្បាលរថភ្លើងពីប្រទេសជប៉ុន

សូមបញ្ជាក់ថាការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង ៦០ គ្រឿងនេះជាការចាប់ផ្តើមប៉ុណ្ណោះនៃការអភិវឌ្ឍបន្ថែមតាមចក្ខុវ័ស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ។ ទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងគឺជាផ្នែកទីមួយនៃការបញ្ជាទិញសរុប ២២១គ្រឿង។

ការមកដល់នៃផ្នែកទីពីរដែលមានចំនួន ៣៥ គ្រឿងរំពឹងថានឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់មកការដឹកជញ្ជូន ៤៥ គ្រឿងទៀតដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មាន​ខែបន្ទាប់។

ការបញ្ជាទិញនេះក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់ អ្នកឧកញ៉ា គិត ម៉េង ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។ ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវា មានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អាមេរិក ចង្អុលចំមុខរុស្ស៊ី ថា អាចជាអ្នកបាញ់ទម្លាក់យន្តហោះអាស៊ែរបៃហ្សង់ ស្លាប់មនុស្ស៣៨នាក់

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក វង្សី វិស្សុត រម្លឹកថ្នាក់ដឹកនាំ និងមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានជាតិ២២ នាទីutes មុន

សមត្ថកិច្ចបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបបាន៣ទីតាំងទៀត ក្នុងស្រុកឯកភ្នំ

ព័ត៌មានជាតិ៣៨ នាទីutes មុន

អភិបាលខេត្តកណ្ដាល ប្រាប់ពលរដ្ឋឃុំឈ្វាំង និងឃុំជ្រៃលាស់នៃស្រុកពញាឮ មកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ឈ្មួញព្យាយាម​ទម្លាក់​តម្លៃ កសិករកែច្នៃម្ទេសស្រស់​ជា​​ម្ទេសហុយ ១គីឡូក្រាម​លក់​បានពី ១៥ ០០០ ទៅ ១៧ ០០០ រៀល

Sokha Hotels

ព័ត៌មានពេញនិយម