ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងចាប់ផ្ដើមការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរឡើងវិញ
សមាជិកសភាវៀតណាម បានអនុម័តផែនការដើម្បីបន្តការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរឡើងវិញ ក្នុងគោលបំណងធានាសន្តិសុខថាមពលជាតិ បន្ទាប់ពីផ្អាកអស់រយៈពេល៨ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

រដ្ឋសភាបានប្រគល់ភារកិច្ចឱ្យរដ្ឋាភិបាលក្នុងការចាប់ផ្តើមឡើងវិញនូវគម្រោងថាមពលនុយក្លេអ៊ែរ Ninh Thuan នៅខេត្តភាគកណ្តាល Ninh Thuan កាលពីថ្ងៃសៅរ៍។
ថាមពលនុយក្លេអ៊ែរ ត្រូវបានគេរំពឹងថានឹងជួយវៀតណាមធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន ធានាសន្តិសុខថាមពល និងសម្រេចបានគោលដៅអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០។
គម្រោងដដែល ពាក់ព័ន្ធនឹងរោងចក្រថាមពលនុយក្លេអ៊ែរចំនួន២ នៅខេត្ត Ninh Thuan ដែលស្ថិតនៅក្នុងតំបន់ដែលត្រូវបានសិក្សាយ៉ាងល្អិតល្អន់ដោយអ្នកប្រឹក្សាក្នុងស្រុក និងអន្តរជាតិ ដើម្បីធានាថា រោងចក្រទាំងនោះបំពេញតាមស្តង់ដារសុវត្ថិភាពសកលដ៏តឹងរឹង។

ជាមួយគ្នានោះ រដ្ឋាភិបាលបានសន្យាថា ការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនឹងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត និងធានាសុវត្ថិភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្ស និងបរិស្ថាន។
គួរគូសបញ្ជាក់ថា ប្រទេស ៣២ នៅលើពិភពលោកមានប្រភពថាមពលពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលរួមចំណែកប្រមាណ ១០ ភាគរយ នៃផលិតកម្មថាមពលសកល។ គិតត្រឹមចុងខែសីហា ពិភពលោកមានម៉ាស៊ីនរ៉េអាក់ទ័រថាមពលចំនួន ៤១៥ ខណៈ ៦២ ផ្សេងទៀតកំពុងត្រឹមបានសាងសង់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ