Connect with us

ព័ត៌មានអន្ដរជាតិ

ជាមធ្យម​ គ្រួសារនៅ​សិង្ហបុរី ​​រកចំណូលបាន​​ ១,១ ម៉ឺនដុល្លារ/ខែ​ នៅ​ឆ្នាំ​ ២០២៣​

បានផុស

នៅ

ប្រាក់ចំណូល​នៃ​គ្រួសារសិង្ហបុរី បាន​កើនឡើង​​លឿន​ជាងកំណើន​នៃ​ការ​ចំណាយ​ក្នុង​ឆ្នាំ​ ២០២៣ ធៀប​នឹង​រយៈពេល​ ៥ ឆ្នាំ​ចុង​ក្រោយ​ ដែល​នេះ​ជា​លទ្ធផល​នៃការ​ឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការផ្លាស់ប្តូរទម្លាប់នៃការចំណាយ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការស្ទង់មតិការចំណាយគ្រួសារឆ្នាំ ២០២៣ ដែលបានចេញផ្សាយកាលពីសប្ដាហ៍​មុន​ ប្រាក់ចំណូលគ្រួសារប្រចាំខែជាមធ្យម បានកើនឡើង ៤,១ ភាគរយ​ ជា​រៀង​រាល់​ឆ្នាំ​​ ពី ១២ ៦៦១ ដុល្លារ​សិង្ហបុរី (៩ ៤១៦ ដុល្លារអាមេរិក​)​ នៅឆ្នាំ​ ២០១៧/១៨ ដល់ ១៥ ៤៧៣ ដុល្លារ​សិង្ហបុរី (១១ ៤៩៩ ដុល្លារ​អាមេរិក​) ​នៅឆ្នាំ​ ២០២៣។

ផ្ទុយ​ទៅវិញ​​ ការចំណាយក្នុងគ្រួសារប្រចាំខែ​បានកើនឡើងក្នុងអត្រាយឺតជាង នៅ​ ២,៨ ភាគរយ​ ក្នុង​១ឆ្នាំៗ​ ដោយ​កើន​ពី ៥ ១៦៣ ដុល្លារ​សិង្ហបុរី​ នៅឆ្នាំ​ ២០១៧/១៨ ដល់ ៥ ៩៣១ ដុល្លារ​សិង្ហបុរី​ នៅឆ្នាំ​ ២០២៣​។

ការស្ទង់មតិនេះ រាប់បញ្ចូលប្រាក់ចំណូលពីការងារ ការវិនិយោគ និងការទូទាត់​របស់​រដ្ឋាភិបាលជាដើម​។ ការបង្វិលសង និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគ្រួសារទប់ទល់នឹងការកើនឡើងនៃការចំណាយ។

ការចំណាយ​លើ​ទីជម្រក អាហារ និងការដឹកជញ្ជូន ​នៅតែ​រួមចំណែក​ធំជាង​គេ​លើ​ការចំណាយ​គ្រួសារ ដែលរួមមាន ៦៣,២ ភាគរយ​ នៃ​ការ​ចំណាយ​ប្រចាំខែ​ ក្នុងឆ្នាំ​ ២០២៣ ដោយ​ថយ​ចុះ​បន្តិច​ពី​ ៦៤ ភាគរយ​ ក្នុងឆ្នាំ​ ២០១៧/១៨៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ៤១ វិនាទី មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម១ នាទីute មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៥ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៩ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម