ព័ត៌មានជាតិ
Royal Group Funds នឹងកៀរគរទុន២០០លានដុល្លារតាមរយៈគម្រោងវិនិយោគរួម
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ (Royal Group Funds) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបបានដាក់ឱ្យដំណើការនូវគម្រោងវិនិយោគរួមចំនួន២ ដើម្បីកៀរគរទុនឱ្យបាន២០០លានដុល្លារពីវិនិយោគិនសាធារណៈដើម្បីយកទៅវិនិយោគបន្តលើវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។
គម្រោងវិនិយោគរួមចំនួន ២ ដែលមានឈ្មោះថា Royal Fixed Income Fund និង Royal Distressed Assets Fund ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ។
លោក ស៊ូ សុជាតិ អគ្គនាយក និយ័តករមូលបត្រកម្ពុជា (SERC) បានថ្លែងក្នុងកម្មវិធីនោះថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០២២ ហើយក៏ជាក្រុមហ៊ុនដែល ទទួលបានអាជ្ញាបណ្ណធ្វើជាក្រុមហ៊ុនគ្រប់គ្រងមូលនិង ក្រុមហ៊ុនអភិបាលមូលនិធិ និងក្រុមហ៊ុនចែកចាយលក់ ទិញ ត្រឡប់មកវិញ ឬទូទាត់សង ពី SERC កាលពីខែកញ្ញា ឆ្នាំ២០២២ បច្ចុប្បន្នក្រុមហ៊ុនក៏កំពុងតែដំណើរការក្នុងការ បន្តអាជ្ញាបណ្ណរបស់ខ្លួនសារជាថ្មីផងដែរ។
លោកថា៖« ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ក្រុមហ៊ុនគ្រប់គ្រងមូលនីធីទី២ ដែល ទទួលបានការអនុញ្ញាតលើការបង្កើតមូលនិធិនៃគម្រោងវិនិយោគរួម ដើម្បីបោះផ្សាយលក់ឯកតាមូលនិធិជាឯកជន នៃគម្រោងវិនិយោគរួមចំនួន ២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្មីៗនេះ ក្នុង ទំហំទឹកប្រាក់ ១០០ លានដុល្លារអាមេរិក សម្រាប់មូលនិធីនីមួយៗ»។
លោកថាសម្រាប់ មូលនិធិ Royal Fixed Income Fund មានគោលដៅវិនិយោគលើប្រាក់ចំណូលមានស្ថេរភាព ដែលផ្តោតសំខាន់លើការវិនិយោគលើឧបករណ៍ដែលមានគុណភាពតាមរយៈមូលបត្រចំណូលថេរនៅ កម្ពុជាហើយមានសន្ទនីយភាពទាប (ការដាក់ប្រាក់បញ្ញើនៅធនាគារពាណិជ្ជ) និង មូលនិធិ Royal Distressed Assets Fund មានគោលដៅវិនិយោគលើអចលនវត្ថុ និងចលនវត្ថុ ដោយប្រើប្រាស់វិធីសាស្ត្រស្វែងរក ចំណូលពីទ្រព្យសកម្មដែលជាប់គាំង។
លោកបគូសបញ្ជាក់ទៀតថា មូលនិធិទាំង ២ នេះ ក៏មានគោលដៅវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជាយ៉ាង តិច ១០% ផងដែរ ដែលជាចលករដ៏សំខាន់មួយដែលជួយគាំទ្រដល់ទីផ្សារមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិទៅលើផលិតផលនៅក្នុងទីផ្សារទាំងនោះ ក្នុងនោះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាន់ ក៏បានយកមូលនិធិដែលប្រមូលបានចំនួន ១០% នៃមូលនិធិរបស់ខ្លួន យកទៅវិនិយោគលើមូលបត្រ ដែលបានចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា, សន្សំនៅគ្រឹះស្ថានធនាគាររបស់កម្ពុជា និងមូលនិធីទីផ្សាររូបិយវត្ថុ ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា។
«មូលនិធិទាំង ២ នេះ គឺមានទម្រង់ហានិភ័យខុសគ្នាខ្លាំង ប៉ុន្តែមានគោលដៅ រួម គឺជួយឱ្យវិនិយោគិនអាចទទួលបាននូវអត្ថប្រយោជន៍បន្ថែមតាមរយៈការវិនិយោគទៅលើផលិតផលថ្មីៗ ដែល បង្កើតឡើងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិដែលទទួលបានអាជ្ញាបណ្ណពី SERC ដោយប្រើប្រាស់បទពិសោធន៍ និងវិជ្ជាជីវៈនៃការវិនិយោគរបស់ពួកគេ»។ នេះបើយោងតាមលោក ស៊ូ សុជាតិ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់