សេដ្ឋកិច្ច
ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា ជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍អន្តរជាតិ
ក្រសួងទេសចរណ៍សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នឹង រៀបចំកម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាអំឡុងពេលពិធីបុណ្យសមុទ្រលើកទី ១១ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារ ហ្គូដថាម រឺលែករីសត (Good Time Relax Resort & Hotel) ខេត្តកំពត។

ជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជា រៀបចំធ្វើឡើងក្នុងគោលបំណងជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា តាមរយៈការរៀបចំឱ្យមានជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុន ទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ច ទេសចរណ៍តាមតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក (PATA) ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២៤ នេះថា កម្មវិធីជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍នេះ ជាឱកាសតភ្ជាប់បណ្ដាញ ដែលគេរំពឹងថា នឹងជំរុញការតភ្ជាប់អ្នកវិនិយោគមកពីវិស័យផ្សេងៗ រួមទាំងអង្គការ សមាគមទេសចរណ៍ និងដៃគូសហការផ្សេងទៀត។ ម្យ៉ាងទៀត កម្មវិធីនេះ នឹងជំរុញគោលដៅទេសចរណ៍នៅកម្ពុជា ហើយអ្នកចូលរួមនិងមានឱកាសបង្ហាញផលិតផល សេវាកម្មទេសចរណ៍ និងបទពិសោធន៍ ទៅកាន់អតិថិជនរបស់ពួកគេ។

ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) កំពុងជ្រើសរើសក្រុមហ៊ុនទេសចរណ៍ដែលជាអ្នកទិញ (Buyers) និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencers) សំខាន់ៗចំនួន៦០ក្រុមហ៊ុន ពីប្រទេសឥណ្ឌូនេស៊ី ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌា ម៉ាឡេស៊ី រុស្ស៊ី តួកគី អ៊ីរ៉ង់ ចិន និងសហភាពអារ៉ាប់រួម រួមជាមួយ អ្នកលក់ (Sellers) ដែលជាប្រតិបត្តិករ ទេសចរណ៍ក្នុងស្រុកប្រមាណ១០០ក្រុមហ៊ុន។
កម្មវិធីនេះនឹងរៀបចំឡើងជាទម្រង់នៃជំនួបចរចាពាណិជ្ជកម្ម ទេសចរណ៍ទ្វេភាគី (B2B) រវាងអ្នកទិញ (Buyers) និងអ្នកលក់ (Sellers) ដោយមានការចុះកិច្ចសន្យា ទិញ-លក់នៅទីតាំងផ្ទាល់ អមជាមួយសិក្ខាសាលាផ្សព្វផ្សាយស្តីពីតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត