Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ និង​អាមេរិក​ នឹង​បើក​ជើង​ហោះហើរ​​ត្រង់ ឡើងវិញ​ នៅ​ឆ្នាំ​ក្រោយ​

បានផុស

នៅ

ប្រទេសថៃ និងសហរដ្ឋអាមេរិក​ រំពឹងថានឹងចាប់ផ្តើមជើងហោះហើរត្រង់ឡើងវិញនៅខែកុម្ភៈឆ្នាំក្រោយ នៅពេលដែលរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៃ​ក្រសួង​ដឹកជញ្ជូនសហរដ្ឋអាមេរិក ​ដំឡើង​ងារ​សុវត្ថិភាពអាកាសចរណ៍ថៃ ពីកម្រិត​ទី២​ ដល់​កម្រិត​ទី​១​។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកកប៉ុស្ត៍ ដោយស្រង់សម្ដី​រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូនថៃ​ លោក Suriya Jungrungreangkit កាល​ពី​ចុង​សប្ដាហ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Suriya​ បានប្រកាសពីវឌ្ឍនភាពដ៏សំខាន់​លើ​ស្តង់ដារសុវត្ថិភាពអាកាសចរណ៍របស់ប្រទេសថៃនា​ពេល​ថ្មីៗនេះ​ បន្ទាប់ពីការត្រួតពិនិត្យដោយ FAA ​កាល​ពីពាក់​កណ្ដាល​ខែ​វិច្ឆិកា ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) ទទួលបានការវាយតម្លៃ​ល្អ​ប្រសើរ​។

រដ្ឋ​មន្រ្តីដដែល​បាន​ឱ្យដឹង​ថា​ ​ខណៈ​បញ្ហាតូចតាចមួយចំនួននៅតែមាន ​វា​មិន​រំពឹងថានឹងប៉ះពាល់ដល់ការសម្រេចចិត្តចុងក្រោយរបស់​ FAA នោះទេ។ លោក​បាន​ដោយបន្ថែមថា ប្រទេសថៃ​នឹងទទួលបានចំណាត់ថ្នាក់សុវត្ថិភាព​កម្រិត ១ (CAT 1) របស់ខ្លួន​ជាថ្មី​ នៅខែកុម្ភៈឆ្នាំក្រោយ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យអាកាសចរណ៍របស់ប្រទេស។

គួរ​គូស​បញ្ជាក់​ថា ​​FAA បាន​ទម្លាក់ចំណាត់ថ្នាក់របស់ប្រទេសថៃពី​កម្រិត​១ ទៅ​ ២ នៅ​ខែ​ធ្នូ​ ឆ្នាំ​ ២០១៥ ​ដោយលើកឡើងពីការមិនអនុលោមតាមស្តង់ដាររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។ ចាប់តាំង​ពី​ពេល​នោះ​មក​ ​មន្រ្តី​ថៃ​បាន​ធានាថា CAAT បានធ្វើការ​យ៉ាង​យកចិត្ត​ទុក​ដាក់ ​ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព និងបំពេញតាមស្តង់ដារអាកាសចរណ៍ ហើយ​ក្នុងអំឡុង​ពេល​ FAA ត្រួតពិនិត្យ​ចុង​ក្រោយ​ ​កង្វល់សំខាន់ៗត្រូវបានដោះស្រាយ ដោយមានតែការកែតម្រូវតិចតួចប៉ុណ្ណោះដែល​មិន​ទាន់​សម្រេចបាន​។

ការកំណត់​ចំណាត់​ថ្នាក់​កម្រិត​ ១ បញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសមួយ បាន​គោរពតាមស្តង់ដារ ICAO ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់​ពួកគេ​បង្កើត ឬពង្រីកប្រតិបត្តិការហោះហើរ​​ត្រង់​ទៅកាន់សហរដ្ឋអាមេរិក។

ហើយ​ប្រសិន​បើ​ទទួល​បាន​ងារ​នេះ​​​ នោះ​ប្រទេស​ថៃ​នឹង​ត្រូវ​បាន​​អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍​ខ្លួន​ ដំណើរការជើង​ហោះ​ហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក ដែល​នេះ​នឹង​ផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជា​វិស័យ​ទេសចរណ៍​របស់ប្រទេស។​

ថៃ បានទទួលចំណាត់ថ្នាក់កម្រិត​ ១ ក្នុងឆ្នាំ ១៩៩៧។ យ៉ាងណា​មិញ​ ​ការវាយតម្លៃជាថ្មី​ក្នុងខែកក្កដា ឆ្នាំ ២០១៥ បានរកឃើញថា ​ថៃមិនបានបំពេញតាមស្តង់ដារអន្តរជាតិនោះទេ​ ដែលនាំឱ្យប្រទេស​នេះ​ធ្លាក់ចុះចំណាត់ថ្នាក់របស់​ខ្លួន​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម