ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីបញ្ចុះតម្លៃសំបុត្រយន្តហោះ ដើម្បីជំរុញទេសចរណ៍ចុងឆ្នាំ
ប្រទេសឥណ្ឌូណេស៊ី បានផ្តល់ការបញ្ចុះតម្លៃ ១០ ភាគរយ សម្រាប់សំបុត្រយន្តហោះក្នុងស្រុក អំឡុងពេលបុណ្យណូអែលឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ ដើម្បីជំរុញវិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានរដ្ឋ Antara។

អ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Elba Damhuri បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការកាត់បន្ថយថ្លៃសំបុត្រយន្តហោះ រំពឹងថានឹងអាចជួយដល់អ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់គោលដៅនានាក្នុងស្រុក អំឡុងពេលឈប់សម្រាក ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក និងដំណើរការសេដ្ឋកិច្ចនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤នេះ។
លោកគូសបញ្ជាក់ថា ការបញ្ចុះតម្លៃសំបុត្រយន្តហោះ នឹងអនុវត្តចាប់ពីថ្ងៃទី ១៩ ធ្នូ ២០២៤ ដល់ឆ្នាំ ថ្ងៃទី ៣ មករា ២០២៥ ខណៈអ្នកទិញសំបុត្រទុកក្នុងអំឡុងពេលបញ្ចុះតម្លៃ នឹងទទួលបានការលើកទឹកចិត្តពីក្រុមហ៊ុនអាកាសចរណ៍នៅពេលណាដែលអាចធ្វើទៅបាន។

កន្លងមក ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានស្នើឱ្យក្រសួង និងវិស័យនានាសម្របសម្រួលក្នុងការគណនាលទ្ធភាពនៃការកាត់បន្ថយថ្លៃសំបុត្រយន្តហោះនាពេលខាងមុខ ដើម្បីគាំទ្រប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។ ការសម្រេចចិត្តចុងក្រោយ មិនមែនជាការគួរឱ្យភ្ញាក់ផ្អើលនោះទេ ខណៈមានការត្អូញត្អែរជាសាធារណៈអំពីតម្លៃសំបុត្រយន្តហោះខ្ពស់ក្នុងរដូវឈប់សម្រាក។
ក្រោមកិច្ចការដដែល ក្រុមហ៊ុនប្រេងរដ្ឋ Pertamina បានប្រកាសថា ខ្លួននឹងផ្តល់ការបញ្ចុះតម្លៃប្រេងឥន្ធនៈក្នុងចន្លោះពី ៧,៥-១០ ភាគរយ នៅតាមព្រលានយន្តហោះចំនួន ១៩ ទូទាំងប្រទេស ស្របតាមវិធានការកាត់បន្ថយថ្លៃសំបុត្រយន្តហោះនាពេលខាងមុខ។
បើតាម Antara ការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏ធ្វើឡើងដោយមើលឃើញពីគំរូរបស់ប្រទេសជិតខាងម៉ាឡេស៊ីផងដែរ ដោយគំនិតផ្តួចផ្តើមបែបនេះបានរួមចំណែកដល់កំណើនចំនួនភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិរបស់ម៉ាឡេស៊ីក្នុងអំឡុងពេលថ្ងៃឈប់សម្រាក៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ