Connect with us

សេដ្ឋកិច្ច

«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» នឹងផលិតអង្ករលក់រាយ សម្រាប់អ្នកទិញយកទៅបរិភោគឆាប់ៗ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងប្រញាប់ បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍ កសិកម្មទំនើបស្រូវនាងអំ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការ​ផលិតមាតិកាផ្សព្វផ្សាយ​លើ​បណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការ Swiss Contact។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ បានឱ្យដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ​ ២០២៤នេះថា ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើន​បានត្រឹមតែ​លក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ អីឡូវនេះសហគមន៍​អាចមាន​ទុន​បង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបាន​តម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។

លោក ឃឹម ហ្វីណង់ អំពាវនាវឱ្យប្រជាពលរដ្ឋជួយគាំទ្រ និងសាកល្បងទិញអង្ករប្រភេទស្រូវចម្ការ អង្ករឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃបងប្អូនកសិករសហគមន៍​យកទៅទទួលទានដែលនឹងចាប់ផ្ដើមលក់ពីខែមករា ឆ្នាំ ២០២៥ ខាងមុខ។

កាលពីពេលថ្មីៗនេះ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» បានចាប់ផ្តើមប្រមូលផល​ជាលើកដំបូងរបស់ខ្លួន លើផ្ទៃដីផលិតកម្មជិត​៦០០​ហិកតា ទទួលបានទិន្នផលក្នុងរង្វង់ ២,៥-៣តោន ក្នុងមួយហិកតា និងលក់ចេញបានក្នុងតម្លៃកុងត្រាទុកមុន ៩៥០ រៀលក្នុងមួយគីឡូក្រាម។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា​ (CRF) គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦ តោន ស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ១៨៤.១៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

កម្ពុជាបាននាំចេញអង្ករបានចំនួន ៥០៧ ០២៩តោន​ គិតជាទឹកប្រាក់ចំនួន​៣៧៦.៦៣លានដុល្លារ​តាមរយៈក្រុមហ៊ុន​នាំ​ចេញ​អង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​អ៊ុយក្រែន​ចាប់​ផ្តើម​​អនុវត្ត​​​​​​កម្មវិធី​កេណ្ឌ​ទ័ព​​​​​ ខណៈ​រុស្ស៊ី​​ធ្លាប់​ធ្វើ​តាំងពី​២០២២​​

សេដ្ឋកិច្ច៤ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា អត្រាទិញ-លក់ ផ្ទះមានការកើនឡើង

សេដ្ឋកិច្ច៦ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសមួយទៀត គ្រោងបង្កើតនៅខេត្តព្រះសីហនុ

សុះ ម៉ាច
ជីវិតកម្សាន្ដ៧ នាទីutes មុន

លោក សុះ ម៉ាច កោតសរសើរអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលចេះស្រលាញ់ អភិរក្ស និងលើកស្ទួយវិស័យសិល្ប:

ផ្លូវ ២៣០
សន្តិសុខសង្គម១២ នាទីutes មុន

អាជីវករលក់ដូរលើផ្លូវ ២៣០ ស្នើអាជ្ញាធរពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈយកប្រយោជន៍ផ្ទាល់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម