Connect with us

សេដ្ឋកិច្ច

ក្រសួងកសិកម្ម នឹងរៀបចំពិព័រណ៍វារីវប្បកម្មកម្ពុជាលើកដំបូង នៅចុងសប្ដាហ៍នេះ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សាររាត្រីសាន់សាញ បឹងកក់ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ព្រឹត្តិការ​ណ៍​​នេះធ្វើឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ​អំពី​គុណ​ភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងអំពីចំណី ពូជ កា​រ​ផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញ​ការ​ទំនាក់​ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់​តម្លៃវារីវប្បកម្ម ព្រម​ទាំង​បង្កើត​​យន្តការផ្សព្វផ្សាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និ​ង​មេរៀន​ក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្បកម្មកម្ពុជា។

កញ្ញា អ៉ឹម រចនាថ្លែងថា៖ «កាលពីមុន ប្រជាពលរដ្ឋមិននិយមទទួលទានត្រីចិញ្ចឹមទេ ដោយលោកយល់ឃើញថា ត្រីចិញ្ចឹម មិនត្រូវតាមស្ដង់ដា និងប៉ះពាល់សុខភាព ប៉ុន្តែតាមរយៈការងារដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយរដ្ឋបាលជលផលសហការជាមួយវារីវប្បករ និងក្រុមហ៊ុនកែច្នៃ រហូតដល់ពេលនេះ វិស័យវារីវប្បកម្មមានការវិវត្ត និងមានស្ដង់ដា អនាម័យ និងមិនប៉ះពាល់សុខភាព»។

តាមរយៈពិព័រណ៍វារីវប្បកម្មកម្ពុជា សាធារណជនទូទៅ នឹងអាចយល់ដឹងកាន់តែច្បាស់អំពីខ្សែច្រវាក់ អំពីវិស័យវារីវប្បកម្ម តាំងពីការជ្រើសរើសពូជត្រីយកមកចិញ្ចឹម ការផ្ដល់ចំណីត្រី បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ ដែលប្រើក្នុងវិស័យវារីវប្បកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម