ព័ត៌មានជាតិ
ធនាគារកណ្តាលកម្ពុជា-វៀតណាមបន្តកិច្ចប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុនៃប្រទេសទាំងពីរ
ធនាគារជាតិនៃកម្ពុជា (NBC) និងធនគាររដ្ឋវៀតណាមបានប្តេជ្ញាលើកិច្ចសហប្រតិបត្តិការសំដៅជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរថែមទៀតលើវិស័យធនាគារនៃប្រទេសទាំងពីរ ក្រោយពីធនាគារកណ្តាលនៃប្រទេសទាំងពីរបានប្រកាសដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាម QR កូដតាំងពីខែធ្នូឆ្នាំមុន។

កាលពីថ្ងៃទី២៩ ខែ វិច្ឆិកា លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគាររដ្ឋវៀតណាម ដឹកនាំដោយលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
បើយោងតាម NBC កិច្ចប្រជុំទ្វេភាគីឆ្នាំ២០២៤នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរថែមទៀតលើវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។
កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ធនាគារកណ្តាលនៃប្រទេសទាំងពីរបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code ដើម្បីជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

បើយោងតាម NBC ចំពោះគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន VietQR Code របស់ពាណិជ្ជករ ឬនៅតាមបណ្តាហាងទំនិញ-សេវាកម្មនៅប្រទេសវៀតណាម។
ជាមួយគ្នានោះដែរ ចំពោះប្រជាជនវៀតណាម ដែលមានគណនីធនាគារជាប្រាក់ដុងវៀតណាម ក៏អាចស្កេន ខេអេចឃ្យូអរកូត (KHQR Code) របស់ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ