សេដ្ឋកិច្ច
ក្រុមហ៊ុននាំចេញ បន្តទិញផ្លែមៀនប៉ៃលិន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិនប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤នេះថា ក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនបន្តទិញផ្លែមៀនពីកសិករក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម ខណៈការនាំចេញទៅចិនមានកំណើន។
លោក សាយ សុផាត បានបញ្ជាក់ថា តម្លៃផ្លែមៀនប៉ៃលិននឹងឡើងដល់ ៣ ៥០០ រៀល ក្នុងមួយគីឡូក្រាម នៅខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ ខណៈស្ថានភាពទិន្នផល និងការនាំចេញទៅប្រទេសចិនមានភាពល្អប្រសើរនៅរដូវប្រមូលផលឆ្នាំនេះ។
លោក សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានលើកឡើងថា តម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម អាចទទួលយកបាន ប្រសិនបើកសិករចេះថែទាំមៀនត្រូវតាមក្បួនខ្នាតបច្ចេកទេសនោះគឺកសិករនឹងអាចចំណេញ។
ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀន សរុប៤៩២០ហិកតា ក្នុងនោះមានកសិករដាំដុះមៀនប៉ៃលិនចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផលចំនួន៤១២០ហិកតា ដែលមានបរិមាណប្រមូលផល បានចំនួន៦១៨០០តោន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅទីផ្សារអន្តរជាតិ សម្រេចបានជាង ១ ម៉ឺន ៤ ពាន់តោន កើនឡើងជាង ១២០ ភាគរយ គិតជាទឹកប្រាក់ប្រមាណ ២២ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់មានបរិមាណសរុបជាង ១៧ ៤៩៧ តោន គិតជាទឹកប្រាក់សរុបជាង ២៤ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ