Connect with us

សេដ្ឋកិច្ច

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ ចំណាយថវិកាជាង ១០០ លានដុល្លារ សម្រេចបានការសាងសង់ជិត ៣០ ភាគរយ

បានផុស

នៅ

គិតត្រឹមដំណាច់ ខែតុលា ឆ្នាំ ២០២៤ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូល​ស្គន់​ទៅទីរួមខេត្តកំពង់ចាម​ សម្រេចបានការសាងសង់ប្រមាណ ២៧,៤៥ ភាគរយ ដែលផ្លូវជាតិនេះដើរតួនាទីដ៏សំខាន់មិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងចូលរួមចំណែកដល់ការជំរុញសកម្មភាពសេដ្ឋកិច្ចទាំងថ្នាក់ខេត្ត និងជាតិផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤នេះថា​ គិតត្រឹមដំណាច់​ខែតុលា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) សម្រេចបានលទ្ធផលជារួម ២៧,៤៥% ជាមួយនឹងការ​ដោះស្រាយផលប៉ះពាល់សឹងតែសម្រេចទាំង​ស្រុង​។

គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ មានប្រវែង ៤៥ គីឡូម៉ែត្រ នឹងត្រូវពង្រីកពី២ គន្លងទៅ ៤ គន្លង បានបើកការដ្ឋាន​សាង​សង់កាល​ពី​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ ក្រោមកម្ចីសម្បទានជាង ១០០ លានដុល្លារ​របស់​រដ្ឋាភិបាលចិន។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៧ នេះ សាងសង់ដោយក្រុមហ៊ុន​សាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ដោយប្រើរយៈពេលសាងសង់ ៤០ ខែ ហើយគ្រោង​នឹង​បញ្ចប់​នៅឆ្នាំ ២០២៦ ចំណាយថវិកាសរុប ១១៧ លានដុល្លារ​ ដែលជាឥណ​ទាន​សម្បទាន​ពីរដ្ឋាភិបាលនៃ​សាធារណរដ្ឋប្រជា​មានិត​ចិន និង​ថវិកា​បដិភាគរបស់រាជរដ្ឋាភិ​បាលកម្ពុជា ដើម្បី​ដោះស្រាយ​ផលប៉ះ​ពាល់ ការបោស​សម្អាត​គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអា​ករ​ផ្សេងៗ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ចិន៖ មហា​អំណាច​ធំៗ​មិន​គួរ​ធ្វើ​បាប​ប្រទេស​ទន់ខ្សោយ​ទេ

ព័ត៌មានជាតិ២៤ នាទីutes មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

ព័ត៌មានជាតិ២៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ សមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស

ម៉ាក់ប្រាង
ព័ត៌មានជាតិ១ ម៉ោង មុន

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

សន្តិសុខសង្គម១៩ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី នឹង​ទៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​ជជែក​ជាមួយ​អាមេរិក លើ​រឿង​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ២៣ ម៉ោង មុន

កសិករក្នុងឃុំគោលាប់ សម្រុកធ្វើដំឡូងមីស្ងួត ខណៈតម្លៃខ្ពស់ជាងដំឡូងមីស្រស់​ ១ គុណជា ៣

Sokha Hotels

ព័ត៌មានពេញនិយម