ព័ត៌មានអន្ដរជាតិ
ថៃគ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយប្លុកពាណិជ្ជកម្មនៅអឺរ៉ុប
ក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីចុងសប្ដាហ៍ថា ប្រទេសថៃ និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅខែមករាឆ្នាំក្រោយ ជាមួយនឹងគោលដៅបង្កើនឱកាសនាំចេញ និងទាក់ទាញអ្នកវិនិយោគអឺរ៉ុបកាន់តែច្រើនមកកាន់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

EFTA គឺជាប្លុកពាណិជ្ជកម្មនៅអឺរ៉ុបនៃប្រទេសចំនួន ៤ រួមមាន ស្វីស ន័រវេស អ៊ីស្លង់ និងលីចតេនស្ទីន។ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្លុកនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកឱកាសនាំចេញ និងទាក់ទាញការវិនិយោគពីបរទេស ស្របតាមការណែនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី ផែតងតាន ស៊ីណាវ៉ាត្រា ដើម្បីបន្ត FTA ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan។
លោក Pichai បាននិយាយថា ការចរចាលើកិច្ចព្រមព្រៀងដដែល ផ្តួចផ្តើមឡើងដំបូងក្នុងឆ្នាំ ២០២២ ហើយត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំ ដោយបំពេញតាមពេលវេលាកំណត់។
FTA នេះ គ្របដណ្តប់លើវិស័យចំនួន ១៥ ដូចជាពាណិជ្ជកម្មទំនិញ ច្បាប់នៃប្រភពដើម ការសម្របសម្រួលពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា លទ្ធកម្មសាធារណៈ ការប្រកួតប្រជែង និរន្តរភាព និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។

លោក Pichai បាននិយាយថា វាគឺជា FTA ដំបូងរបស់ប្រទេសថៃ ជាមួយនឹងប្លុកពាណិជ្ជកម្មអឺរ៉ុប ដោយកំណត់ស្តង់ដារទំនើប និងដោះស្រាយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វារំពឹងថានឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគតជាមួយដៃគូសំខាន់ៗផ្សេងទៀត ដូចជាសហភាពអឺរ៉ុបជាដើម។
គួរគូសបញ្ជាក់ថា ពាណិជ្ជកម្មរវាងប្រទេសថៃ និង EFTA ចាប់ពីខែមករា ដល់ខែតុលាឆ្នាំនេះ លើសពី ១០ ប៊ីលានដុល្លារ ឬស្មើនឹង ២,០៣ ភាគរយ នៃពាណិជ្ជកម្មរបស់ប្រទេសថៃ និងកើនឡើងជាង ២៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញចម្បងរបស់ថៃទៅកាន់ EFTA រួមមានគ្រឿងអលង្ការ នាឡិកា អាហារសមុទ្រកំប៉ុង គ្រឿងម៉ាស៊ីន គ្រឿងសម្អាង និងអង្ករ ខណៈដែលការនាំចូលផ្តោតលើត្បូង មាស ឱសថ ឧបករណ៍វិទ្យាសាស្ត្រ និងអាហារសមុទ្រស្រស់ជាដើម៕

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក