Connect with us

សេដ្ឋកិច្ច

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥,៣ លាននាក់ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤

បានផុស

នៅ

នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួនជាង ៥,៣៧ លាននាក់ (៥ ៣៧៤ ៧៣៨) កើនឡើង ២២ ភាគរយ ធៀបនឹង​រយៈពេល​ដូច​គ្នានៅឆ្នាំ​២០២៣។ នេះបើយោង​តាម​របាយ​​ការណ៍​របស់​ក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) ប្រាប់​កម្ពុជាថ្មីថា ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជា​មិន​ទាន់មានភាពល្អប្រសើរនៅឡើយខណៈ​​​តួ​​​លេខ​​​​​ដែល​កើន​ឡើង​ភាគ​ច្រើន​ គឺការឆ្លងកាត់ព្រំដែននៅប្រទេសថៃ និងវៀតណាម ដែលទេសចរចូលមក​លេង​រយៈ​ពេលខ្លី​ហើយ​ត្រឡប់​ទៅវិញ។

លោក ធួន ស៊ីណាន​បានផ្ដល់យោ​បល់ឱ្យ​រដ្ឋាភិបាល និងវិស័យ​ឯកជន​​ត្រូវខិតខំ​ប្រឹង​ប្រែង​​បន្ថែមទៀត ខណៈពិភព​លោក​កាន់​​តែ​រួម​តូចនៅក្នុងទីផ្សារ ដែលមានការ​ប្រកួត​​​ប្រជែង។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរជាង ៥,៣៧ លាននាក់ ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ១ ៧២៥ ៥០៣ នាក់ កើន ១៤,៨% វៀតណាមចំនួន ១ ០៨៦ ៨៣៩ នាក់ កើន ៣១,៦% ចិន ៦៩១ ៧៣៦ កើន ៥២,៥% ឡាវ ២៨២ ៣៧៧ នាក់ ធ្លាក់ចុះ ៣,៨% និងអាមេរិកជាង ១៦ ម៉ឺននាក់ កើនឡើង ១៧%។

នៅក្នុងឆ្នាំ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសអន្តរជាតិចំនួន ៥,៤៥​ លាននាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯ​ថវិកា​​​ប្រមាណ ៣,០៨​ ពាន់​លាន​ដុល្លារ កើន ៨៧,៥ ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៣ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៥ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៥ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម