ព័ត៌មានអន្ដរជាតិ
សកម្មភាពរោងចក្រចិនប្រចាំខែវិច្ឆិកា កើនឡើងលឿនបំផុតរយៈពេល ៥ ខែ
សកម្មភាពរោងចក្ររបស់ប្រទេសចិនប្រចាំខែវិច្ឆិកា បានកើនឡើងលឿនបំផុតក្នុងរយៈពេល៥ខែចុងក្រោយ នៅពេលដែលការបញ្ជាទិញថ្មី រួមទាំងពីបរទេស បានជំរុញឱ្យផលិតកម្មចិនមានភាពរឹងមាំជាថ្មី ដែលការណ៍នេះធ្វើឱ្យទំនុកចិត្តរបស់អ្នកផលិតហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល ៨ ខែ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យពីការស្ទង់មតិរបស់សារព័ត៌មានចិន Caixin និងក្រុមហ៊ុនទីផ្សារ S&P Global។

កំណើននៃសកម្មភាពរោងចក្រនេះ បង្ហាញពីលទ្ធផលនៃយន្តការជំរុញសេដ្ឋកិច្ច ដែលរដ្ឋាភិបាលចិនបានដាក់ចេញនាពេលកន្លងមក ចំពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ត្រៀមខ្លួនដំឡើងពន្ធលើទំនិញនាំចូលពីចិន នៅពេលឡើងកាន់អំណាចជាថ្មីនៅខែមករា ឆ្នាំក្រោយ។
ទិន្នន័យស្ទង់មតិរបស់ Caixin/S&P Global បង្ហាញថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) បានកើនដល់ ៥១,៥ ពិន្ទុ នៅខែវិច្ឆិកា ពីត្រឹម ៥០,៣ ពីខែតុលា និងខ្ពស់បំផុតរាប់តាំងពីខែមិថុនា។ ធៀបនឹងទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិនវិញ សន្ទស្សន៍ PMI ដូចគ្នាប្រចាំខែវិច្ឆិកា កើនដល់ ៥០,៣ ពិន្ទុ ខ្ពស់បំផុតក្នុងរយៈពេល ៧ ខែ និងកើនពី ៥០,១ ពិន្ទុ នៅខែតុលា។

សន្ទស្សន៍កើនលើស ៥០ ពិន្ទុ មានន័យថា សកម្មភាពរោងចក្រកើនឡើង។ ទំនុកចិត្តក្នុងវិស័យផលិតកម្មរបស់ចិន បានធ្លាក់ចុះអស់ជាច្រើនខែរួចមកហើយ ដោយសារតែតម្លៃអ្នកផលិត និងការបញ្ជាទិញធ្លាក់ចុះ ប៉ុន្តែសន្ទស្សន៍វិជ្ជមានក្នុងរយៈពេល២ខែជាប់ៗគ្នានេះ បង្ហាញថា ផែនការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកំពុងដំណើរការ។
បើតាម Caixin/S&P Global ការបញ្ជាទិញថ្មីសម្រាប់ក្រុមហ៊ុនផលិតចិន បានកើនឡើងក្នុងល្បឿនលឿនបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ការបញ្ជាទិញសម្រាប់ការនាំចេញវិញ បានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៤ ខែ ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ខែ។ កំណើនភាគច្រើន មាននៅក្នុងការវិនិយោគ និងទំនិញពាក់កណ្តាលសម្រេច ខណៈការបញ្ជាទិញទំនិញប្រើប្រាស់វិញ បានធ្លាក់ចុះបន្តិចបន្តួច៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី