Connect with us

ព័ត៌មានជាតិ

ប្រាក់ចំណូលរបស់ក្រុមហ៊ុន RMA ធ្លាក់ចុះតិចតួចនៅក្នុងត្រីមាសទី៣

បានផុស

នៅ

នៅត្រីមាសទី៣ ឆ្នាំ២០២៤ ក្រុមហ៊ុន RMA (Cambodia) ​ បានរាយការណ៍ពីការទទួលបានចំណូលចំនួន ៣៦១,៣ប៊ីលានរៀល ថយចុះចំនួន ១,៥% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២៣ ខណៈប្រាក់ចំណេញសម្រាប់ ត្រីមាសទី៣ មានចំនួន ១២,២ ប៊ីលានរៀល ថយចុះចំនួន ៨,២% បើប្រៀបធៀបទៅនឹង ត្រីមាសទី៣ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី៣ ឆ្នាំ២០២៤ មានចំនួន ៨៥៨,៦ ប៊ីលានរៀល ថយចុះចំនួន ២១,៥% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ១.០៩៣,៥ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី៣ គ.ស.២០២៤ មានចំនួន ៣៣៩,១ ប៊ីលានរៀល ថយចុះ ៤២,២% ធៀបទៅនឹង បំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ គ.ស.២០២៣ ដែលមានចំនួន ៥៨៦,៦ ប៊ីលានរៀល។

លោក Kevin Whitcraft ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន RMA បានថ្លែងនៅ​ក្នុង​របាយការណ៍នោះ ដោយលើកឡើងអំពីសូចនាករណ៍​សេដ្ឋកិច្ច ដែលថ្មីៗនេះមិនបានផ្លាស់ប្តូធ្វើគួរឱ្យកត់សម្គាល់នោះទេ ដោយហេតុថាធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ីនៅតែព្យាករណ៍ថាកំណើនផលិតផល ក្នុងត្រូវកសរុប (GDP) នឹងកើនឡើងដល់ចំនួន ៥,៨%ក្នុងឆ្នាំ២០២៤។

លោកថា ចក្ខុវិស័យនៃទីផ្សាររថយន្ត ទីផ្សារួមក្នុងរយៈ៩ខែដំបូងនៃឆ្នាំនេះ នៅតែមានការធ្លាក់ចុះ-៥% ធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំកន្លងទៅ ខណៈដែលទីផ្សាររថយន្តថ្មីមានការកើនឡើងចំនួន ៥% ។

លោកបានថ្លែងបញ្ជាក់ថា៖«មានតែក្នុងរយៈពេល ៤ ខែចុងក្រោយ នេះទេ ដែលយើងបានឃើញការលក់រថយន្តថ្មីមានការកើនឡើងកាន់តែខ្លាំង (កើនឡើង ៤២%) បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន»។ ​

​​លោកថាសម្រាប់ប្រតិបត្តិការនៃការលក់ពីដើមឆ្នាំ២០២៤ ដល់បច្ចុប្បន្ន ក្រុមហ៊ុន RMA បានកត់ត្រាការលក់ សរុបមានការធ្លាក់ចុះចំនួន ១៦,៧% បើររៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម