សេដ្ឋកិច្ច
តម្លៃមាស មាននិន្នាការកើនឡើង នៅឆ្នាំ ២០២៥
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសមាននិន្នាការកើនឡើង និងបំបែកកំណត់ត្រាថ្មី នៅឆ្នាំ ២០២៥ ដោយសារទំនុកចិត្តរបស់ប្រជាជន និងវិនិយោគិន និងបណ្ដាប្រទេសធំៗនៅលើពិភពលោក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ថា បច្ចុប្បន្នតម្លៃហាងឆេងមាសកំពុងរង់ចាំព័ត៌មានធំនៅដើមសប្ដាហ៍ខាងមុខ ពាក់ព័ន្ធនឹងកំណើនការងារនៅអាមេរិក ដែលជាសូចនាករមួយជំរុញស្ថានភាពសេដ្ឋកិច្ចអាមេរិក ដែលព័ត៌មាននេះ បង្ហាញថាស្ថានភាពការងារធ្លាក់ចុះបែបណាក៏រុញច្រានឱ្យតម្លៃហាងឆេងមាសមានការប្រែប្រួល។
បច្ចុប្បន្នតម្លៃហាងឆេងមាសកំពុងជួញដូរក្នុងតម្លៃ ២ ៦៤៣ ដុល្លារ ក្នុងមួយអោន ក្នុងទីផ្សារអន្តរជាតិ ស្មើនឹង ៣ ១៨៤ ដុល្លារ ក្នុងមួយតម្លឹងក្នុងទីផ្សារប្រទេសកម្ពុជា។ សម្រាប់តម្លៃហាងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣២០ ដុល្លារ ក្នុងមួយជី។

លោក ឡុង សំណាង យល់ឃើញថា៖ «តម្លៃហាងឆេងមាសនឹងមានការប្រែប្រួលខ្លាំងនៅចុងខែ ១២ និងខែមករា ឆ្នាំ ២០២៥ គឺពាក់ព័ន្ធនឹងការឡើងកាន់ដំណែងរបស់លោក ដូណាល់ ត្រាំ ដែលគាត់នឹងអាចលើកឡើងពាក់ព័ន្ធនឹងការដំឡើងពន្ធទៅលើប្រទេសមួយចំនួន និងការរឹតបន្តឹងវិនិយោគិននៅអាមេរិក ក៏ដូចជាចង់ឱ្យវិនិយោគិនធំៗ ទៅរកស៊ីនៅសហរដ្ឋអាមេរិក»។
បើតាម លោក ឡុង សំណាង លោកដូណាល់ ត្រាំអាចនឹងលើកជុំវិញបញ្ហាភូមិសាស្ត្រនយោបាយ សង្គ្រាម ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ហើយនឹងអាចមានសង្គ្រាមពាណិជ្ជកម្មដែលអ្នកវិនិយោគកំពុងព្រួយបារម្ភ ក្នុងអាណត្តិរបស់លោក ត្រាំ។

លោក ឡុង សំណាង បញ្ជាក់ថា៖ «ប្រសិនបើការឡើងកាន់ដំណែងរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកល្អប្រសើរឡើង តម្លៃមាសអាចនឹងធ្លាក់ចុះ ប៉ុន្តែអាចនឹងមិនមានការសហការពីដៃគូដែលពាក់ព័ន្ធ ក៏អាចតម្លៃមាសស្ទុះឡើងដែរ»។
អ្នកជំនាញរូបនេះ អះអាងថា ទំនុកចិត្តរបស់ពិភពលោក សំដៅទៅលើទំនុកចិត្តរបស់ប្រជាជនធម្មតា ក៏ដូចជាវិនិយោគិនធំៗ មួយចំនួន ឬក៏បណ្ដាធនាគារលើពិភពលោក នៅតែមានទំនុកចិត្តទៅលើតម្លៃមាស ដោយសារពួកគាត់នៅតែបន្ត ទិញមាសដើម្បីការពារហានិភ័យ។
លោក ឡុង សំណាងអះអាងថា៖ «ប្រទេសធំៗនៅលើពិភពលោកនៅតែមានទំនុកចិត្តលើតម្លៃហាងឆេងមាសដដែល ព្រោះពួកគាត់នៅតែបន្តទិញមាស ឬរក្សាទុកមាសដើម្បីការពារហានិភ័យណាមួយ អញ្ចឹងតម្លៃហាងឆេងមាសនៅពេលខាងមុខនៅតែឡើងដដែល ជាក់ស្ដែងនៅពេលនេះ ដែលយើងមើលឃើញថា តាំងពីខែ១ រហូតដល់ខែ ១២ ក្នុងឆ្នាំ ២០២៤ តម្លៃហាងឆេងមាសឡើងរហូត ហើយអាចនឹងបំបែកកំណត់ត្រានៅឆ្នាំ ២០២៥»៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?